លក្ខណៈអាជីវកម្ - BRED Bank Cambodia

ជ្រើសរើសធនាគារអាជីវកម្មល្អដាច់គេនៅកម្ពុជា

ជ្រើសរើសធនាគារអាជីវកម្មល្អដាច់គេនៅកម្ពុជា

ងាយស្រួលសម្រាប់សេវាធនាគារអាជីវកម្ម

ចាប់តាំងពីឈានជើងចូលក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១៧ យើងបានខិតខំសាងខ្លួនឲ្យក្លាយជាធនាគារល្អបំផុតសម្រាប់អាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំណុចនេះ មានន័យថាយើងខ្ញុំធ្វើការយ៉ាងជិតស្និទ្ធជាមួយម្ចាស់អាជីវកម្មដែលជាអតិថិជនរបស់យើងខ្ញុំ ដើម្បីស្វែងយល់អំពីតម្រូវការ និងផ្តល់នូវដំណោះស្រាយជាក់លាក់ លើបញ្ហាដែលលោកអ្នកប្រឈមក្នុងអាជីវកម្ម។ ក្នុងន័យនេះ គឺយើងខ្ញុំមានតួនាទីជាបង្អែកផ្នែកហិរញ្ញវត្ថុ និងជំនាញដើម្បីគាំទ្រផែនការក្នុងការជួយលោកអ្នកឱ្យសម្រេចគោលដៅ។ សូមចំណាយពេលបន្តិច ដើម្បីសិក្សាពីអ្វីដែលយើងខ្ញុំអាចផ្តល់ជូនលោកអ្នក និងធ្វើការជ្រើសរើសសេវាធនាគារដ៏សម្បូរបែប ដែលច្នៃសម្រាប់តម្រូវការរបស់លោកអ្នក។

កញ្ចប់គណនី

កញ្ចប់គណនី Classic និង Corporate របស់យើងខ្ញុំ ផ្តល់ជូននូវសេវាធនាគារប្រចាំថ្ងៃដ៏សមរម្យដែលលោកអ្នកត្រូវការ។ គ្រាន់តែជ្រើសរើសកញ្ចប់គណនី ដែលសក្តិសមនឹងអាជីវកម្មរបស់លោកអ្នក។

ស្វែងយល់បន្ថែម

ឥណទាន

មិនថាលោកអ្នកកំពុងត្រូវការទុនបង្វិលអាជីវកម្មដើម្បីគាំទ្រតម្រូវការរបស់លោកអ្នក ហិរញ្ញទានទ្រព្យសកម្មដើម្បីពង្រីកសមត្ថភាពអាជីវកម្ម ឬអ្នកមានតម្រូវការហិរញ្ញវត្ថុអាជីវកម្មស្មុគស្មាញនោះទេ ធនាគារ ប្រេដ មានឥណទានត្រឹមត្រូវសម្រាប់តម្រូវការរបស់លោកអ្នក។

ស្វែងយល់បន្ថែម

ការគ្រប់គ្រងសាច់ប្រាក់

បង្កើនសាច់ប្រាក់ឲ្យបានច្រើនបំផុតជាមួយនឹងជម្រើសគណនីគ្រប់គ្រងសាច់ប្រាក់របស់យើងខ្ញុំ។ ទទួលបានការប្រាក់លើសមតុល្យគណនីប្រចាំថ្ងៃ ឬព្រមព្រៀងលើរយៈពេលកំណត់ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ត្រឡប់មកវិញ។

ស្វែងយល់បន្ថែម

សេវាបើកប្រាក់បៀវត្សរ៍

យើងខ្ញុំផ្តល់ជូនសេវាបើកប្រាក់បៀវត្សរ៍លើសពីស្តង់ដារទូទៅ ដោយផ្តល់ជូននូវកញ្ចប់អត្ថប្រយោជន៍បុគ្គលិកដោយមិនទាមទារឲ្យលោកអ្នកចំណាយសូម្បីមួយកាក់មួយសេន!

ស្វែងយល់បន្ថែម
Asian young man in blue shirt working with laptop computer and mobile phone with online job or shopping online happy and smile face in coffee shop cafe
Young asian woman holding credit card for paying contactless at coffee shop, cafe background, Small business financial and contactless payment concept, close up

សេវាទូទាត់

ជ្រើសរើសសេវាទូទាត់តាមប្រព័ន្ធម៉ាស៊ីនឆូតកាតទំនើបទាន់សម័យ និងមានតំលៃសមរម្យជាមួយសេវាកម្មងាយស្រួលផ្សេងទៀតរបស់យើងខ្ញុំ។

ស្វែងយល់បន្ថែម

ទីផ្សារសកល

ក្នុងនាមជាធនាគារអន្តរជាតិ យើងខ្ញុំផ្តល់ជូនលោកអ្នកនូវភាពឥតខ្ចោះនៃសេវាធនាគារដ៏ទូលំទូលាយលើតម្រូវការសេវាប្តូរប្រាក់ និងរូបិយប័ណ្ណអន្តរជាតិរបស់លោកអ្នក។

ស្វែងយល់បន្ថែម

សេវាធនាគារលើអុីនធើណិត

សេវាកម្មធនាគារលើអ៊ីនធើណិតរបស់យើងខ្ញុំ អនុញ្ញាតឱ្យលោកអ្នកគ្រប់គ្រង និងប្រតិបត្តិការសេវាធនាគារសំខាន់ៗជាច្រើនដោយផ្ទាល់ពីការិយាល័យដ៏មានផាសុកភាពរបស់លោកអ្នក។

ស្វែងយល់បន្ថែម