មានកាលកំណត់ អត្រាការប្រាក់ប្រសើរជាងមុន ការដាក់ប្រាក់មានភាពបត់បែន
ជាមួយនឹងប្រាក់បញ្ញើមានកាលកំណត់ អ្នកអាចទទួលបានអត្រាការប្រាក់កាន់តែខ្ពស់។ ដូច្នេះប្រសិនបើអ្នកដឹងថាអ្នកនឹងមិនត្រូវការប្រើប្រាស់ដើមទុនអាជីវកម្មក្នុងរយៈពេលជាក់លាក់ណាមួយទេ អ្នកអាចដាក់ប្រាក់បញ្ញើជាមួយយើងខ្ញុំ ហើយទទួលបានអត្រាការប្រាក់កាន់តែខ្ពស់ ។
ជ្រើសរើសកាលកំណត់ដែលស័ក្ដិសមសម្រាប់អ្នក
អ្នកអាចជ្រើសរើសកាលកំណត់ដែលស័ក្ដិសមសម្រាប់អ្នកដែលមានចាប់ពី 3 ទៅ 36 ខែ ហើយបើអ្នកដាក់ប្រាក់បានកាន់តែយូរ អ្នកនឹងទទួលបានអត្រាការប្រាក់កាន់តែខ្ពស់។ អ្នកក៏អាចបើកគណនីប្រភេទនេះជារូបិយប័ណ្ណផ្សេងៗពីគ្នា ហើយជ្រើសរើសទទួលយកការប្រាក់ជាប្រចាំខែ ឬចុងគ្រា។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរដឹងថានឹងមានការផាកពិន័យក្នុងករណីបិទគណនីមុនកាលកំណត់ដែលបានព្រមព្រៀង។
ផ្ដល់ជូនមុខងារបន្ថែមទឹកប្រាក់
អ្នកថែមទាំងអាចដាក់ប្រាក់បន្ថែមក្នុងអំឡុងពេលកាលកំណត់។ ប្រាក់ទាំងប៉ុន្មានដែលបានដាក់ក្នុងកាលកំណត់នឹងទទួលបានអត្រាការប្រាក់តែមួយ ប៉ុន្ដែអ្នកត្រូវដាក់ប្រាក់រហូតដល់ចុងគ្រានៃកាលកំណត់ដែលបានព្រមព្រៀងរួច!
តើគណនីប្រាក់បញ្ញើមានកាលកំណត់ពិតជាស័ក្តិសមសម្រាប់អាជីវកម្មរបស់អ្នកដែរឬទេ? សូមពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់ធនាគារ ប្រេដ ថ្ងៃនេះ។
ជាប់រវល់? យើងខ្ញុំនឹងទាក់ទងនៅពេលក្រោយ។
ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការប្រឹក្សាលើតម្រូវការគ្រប់គ្រងសាច់ប្រាក់ និងរៀបចំការជួបពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ។