ស្វែងយល់បន្ថែមអំពីសេវាធនាគារលក្ខណៈបុគ្គល - BRED Bank Cambodia

ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក

ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក

ភាពងាយស្រួលនៃសេវាធនាគារប្រចាំថ្ងៃ

ត្រឹមរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានឈានទៅដល់ការកំណត់ស្តង់ដារសេវាធនាគារលក្ខណៈបុគ្គលនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងភាពសម្បូរបែបនៃផលិតផលធនាគារប្រចាំថ្ងៃ អត្រាការប្រាក់ឈានមុខគេក្នុងទីផ្សារ បណ្តាញសាខាដែលមានគុណភាពខ្ពស់ (និងរីកលូតលាស់យ៉ាងឆាប់រហ័ស) ស្តង់ដារសេវាកម្មល្អឯក និងប្រតិបត្តិការសេវាកម្មធនាគារលើអ៊ីនធើណិត និងកម្មវិធីលើទូរសព្ទ ធ្វើឲ្យធនាគារ ប្រេដ ជាធនាគារដែលអាចផ្តល់ជូនគ្រប់សេវាធនាគារលោកអ្នកត្រូវការ។ ជាពិសេស គឺសន្តិភាពផ្លូវចិត្តតាមរយៈកម្រិតស្តង់ដារអន្តរជាតិនៃទំនុកចិត្ត និងសុវត្ថិភាពយ៉ាងពិតប្រាកដ។ ហើយយើងខ្ញុំត្រេកអរជំនួសលោកអ្នក ដែលបានស្វែងរកសេវា និងផលិតផលធនាគារកាន់តែឆ្លាតវៃ។

កញ្ចប់គណនី

ពីកញ្ចប់គណនី Silver រហូតដល់កញ្ចប់ Platinum ដ៏ប្រណីត ធនាគារ ប្រេដ យើងខ្ញុំផ្តល់ជូននូវភាពបត់បែន ដែលអ្នកត្រូវការពីសេវាធនាគារប្រចាំថ្ងៃ។ កញ្ចប់គណនីនីមួយៗភ្ជាប់មកជាមួយគណនីចរន្ត និងគណនីសន្សំ។ ចំពោះគុណតម្លៃពិសេសបន្ថែមទៀតនោះ គឺលោកអ្នកនឹងទទួលបានការប្រឹក្សា និងជំនួយដោយផ្ទាល់ពីប្រធានចាត់តាំងផ្នែកទំនាក់ទំនង ក៏ដូចជាសេវានានានៅតាមសាខា សេវាធនាគារលើអ៊ីនធើណិត និងកម្មវិធីលើទូរសព្ទ។ លោកអ្នកក៏អាចទូរសព្ទមកកាន់ផ្នែកសេវាបម្រើអតិថិជនរបស់យើងខ្ញុំដោយឥតគិតថ្លៃសម្រាប់ជំនួយការ និងការណែនាំផ្សេងៗ។ ដូច្នេះសូមស្វែងយល់អំពីអត្ថប្រយោជន៍ពីកញ្ចប់គណនីរបស់យើងខ្ញុំ ដើម្បីធ្វើការជ្រើសរើសប្រភេទគណនីដែលសក្តិសមនឹងលោកអ្នកបំផុត។

ស្វែងយល់បន្ថែម

ការសន្សំ

ធនាគារ ប្រេដ ផ្តល់ជូនវិធីជាច្រើនដើម្បីទទួលបានការប្រាក់លើសាច់ប្រាក់សន្សំរបស់លោកអ្នក។ រាប់ចាប់ពីគណនីសន្សំដែលអាចប្រតិបត្តិបានភ្លាមៗរហូតដល់គណនីសន្សំថេរមានកាលកំណត់រយៈពេលវែង យើងខ្ញុំអាចផ្តល់អ្វីគ្រប់យ៉ាងដើម្បីបង្កើនប្រាក់សន្សំរបស់លោកអ្នក។

ស្វែងយល់បន្ថែម

ឥណទាន

ធនាគារ ប្រេដ ផ្តល់ជូនអត្រាការប្រាក់ឥណទានផ្ទះល្អបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំនឹងនៅទីនេះដើម្បីជួយលោកអ្នកក្នុងការធានាក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នក។ គ្រប់ឥណទានរបស់យើងខ្ញុំសុទ្ធតែមានភាពប្រកួតប្រជែងចាប់ពីឥណទានឡានថ្មី កែកុនផ្ទះ សម្រាកដំណើរកម្សាន្ត និងទិញទំនិញប្រណីតមានតម្លៃផ្សេងៗ។ មិនថាតម្រូវការរបស់លោកអ្នកជាអ្វី លោកអ្នកអាចសម្រេចវាបានជាមួយឥណទានដែលងាយស្រួលលៃលកបានពីធនាគារ ប្រេដ។

ស្វែងយល់បន្ថែម

សេវាធនាគារលើអ៊ីនធើណិត

សេវាកម្មធនាគារប្រចាំថ្ងៃ មានភាពងាយស្រួលជាមួយធនាគារ ប្រេដ។ លោកអ្នកគ្រាន់តែចូលទៅកាន់សេវាធនាគារលើអ៊ីនធើណិត ឬកម្មវិធីលើទូរសព្ទដើម្បីទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ ពិនិត្យមើលសមតុល្យ និងមុខងារសេវាធនាគារជាច្រើនទៀត។

ស្វែងយល់បន្ថែម

សេចក្តីជូនដំណឹងដល់អតិថិជន

ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមចេញសេចក្តីប្រកាសអំពីការក្លែងបន្លំជាបន្ទាន់

ធនាគារ ប្រេដ ប៊ែង ខេមបូឌា នាពេលថ្មីៗនេះបានទទួលដំណឹងអំពីករណីដែលមានជនបោកប្រាស់បានធ្វើការប្រើប្រាស់រូបភាពសាខាបាត់ដំបងរបស់ធនាគារយើងខ្ញុំជាមួយនឹងការកែប្រែស្លាកយីហោ និងឈ្មោះរបស់ធនាគារយើងខ្ញុំ ដើម្បីប៉ុនប៉ងបោកប្រាស់អតិថិជនដែលមិនបានដឹងព័ត៌មាន។

សូមបញ្ជាក់ថាធនាគារ ប្រេដ ប៊ែង ខេមបូឌា មិនមានការពាក់ព័ន្ធជាមួយស្ថាប័នដែលហៅខ្លួនឯងថា ‘ធនាគារ BAB’ ឬ ‘BAB Loan’ ហើយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ មិនមែនជាធនាគារដែលមានអាជ្ញាប័ណ្ណនោះទេ។

ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានសាខាតែមួយគត់ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងនៅផ្ទះលេខ 36 & 37 ផ្លូវលេខ 1 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រសិនបើអតិថិជនណាមួយបានឃើញភស្តុតាងនៃជនក្លែងបន្លំដែលប៉ុនប៉ងប្រើប្រាស់រូបថត ឬស្លាកយីហោរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមលោកអ្នករាយការណ៍ជាបន្ទាន់ទៅកាន់ធនាគារ និងអាជ្ញាធរមានសមត្ថកិច្ច។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះស្ថាប័ន ឬបុគ្គលណាដែលប្រើប្រាស់រូបភាព និង អត្តសញ្ញាណម៉ាករបស់ធនាគារដោយគ្មានការអនុញ្ញាត។

យើងខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងយល់ដឹងពីការបោកប្រាស់ដែលអាចនឹងកើតឡើង ព្រមទាំងរាយការណ៍ពីប្រភពគួរឲ្យសង្ស័យណាមួយជាបន្ទាន់។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងមិនទទួលខុសត្រូវចំពោះរាល់សកម្មភាដែលធ្វើឡើងដោយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ ឬការខាតបង់ណាមួយដែលបង្កឡើងដោយបុគ្គល ឬស្ថាប័នណាមួយ ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មទាំងនេះឡើយ។

សូមអរគុណ!