Asset Finance - BRED Bank Cambodia

ជ្រើសរើសធនាគារអាជីវកម្មល្អដាច់គេនៅកម្ពុជា

ជ្រើសរើសធនាគារអាជីវកម្មល្អដាច់គេនៅកម្ពុជា

សម្រាប់​ចំណាយ​ដើមទុនមានភាពងាយស្រួលជាមួយនឹងហិរញ្ញប្បទានទ្រព្យអាជីវកម្ម

នៅពេលអាជីវកម្មរីកចម្រើន តម្រូវការក៏មានការផ្លាស់ប្តូរ។ រឿងជាក់ស្តែងមួយគឺ ត្រូវការកន្លែងថ្មី ដើម្បីតម្រូវនឹងទំហំអាជីវកម្មដែលកំពុងរីកលូតលាស់។ ដូច្នេះលោកអ្នកត្រូវការទីតាំងថ្មីក៏ដូចជាឧបករណ៍ថ្មី ដើម្បីបង្កើនប្រសិទ្ធភាពការងារ ឬម៉ាស៊ីនទំនើបដើម្បីផ្គត់ផ្គង់ឲ្យទាន់ការបញ្ជាទិញរបស់ដៃគូអាជីវកម្ម និងអតិថិជន។ យើងខ្ញុំនៅទីនេះដើម្បីច្នៃកញ្ចប់ហិរញ្ញប្បទានទ្រព្យអាជីវកម្មដែលត្រឹមត្រូវ ដើម្បីបំពេញតម្រូវការរបស់លោកអ្នក និងដើម្បីប្រាកដថាកាលវិភាគសងប្រាក់របស់លោកអ្នកមានភាពងាយស្រួលស្របនឹងលំហូរសាច់ប្រាក់របស់លោកអ្នក។

វាយតម្លៃឥណទានផ្ទះរបស់លោកអ្នក

money icon

$0

វាយតម្លៃឥណទានផ្ទះរបស់លោកអ្នក

លទ្ធផលនៃការគណនាជាតួលេខប៉ាន់ស្មានតែប៉ុណ្ណោះ។ ធនាគារ ប្រេដ លើកទឹកចិត្តឱ្យខាងធនាគារយើងខ្ញុំទាក់ទងទៅកាន់លោកអ្នកដើម្បីពិភាក្សាលើស្ថានភាពជាក់ស្តែង និងស្វែងរកជម្រើសល្អបំផុតសម្រាប់លោកអ្នក។

ចង់ពិភាក្សាលើតម្លៃប៉ាន់ស្មានឥណទានផ្ទះរបស់លោកអ្នក? ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការជម្រាបព័ត៌មានលម្អិតលើជម្រើស និងផ្តើមរៀបចំឯកសារឥណទានផ្ទះជូនលោកអ្នកភ្លាមៗ។

សេចក្តីជូនដំណឹងដល់អតិថិជន

ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមចេញសេចក្តីប្រកាសអំពីការក្លែងបន្លំជាបន្ទាន់

ធនាគារ ប្រេដ ប៊ែង ខេមបូឌា នាពេលថ្មីៗនេះបានទទួលដំណឹងអំពីករណីដែលមានជនបោកប្រាស់បានធ្វើការប្រើប្រាស់រូបភាពសាខាបាត់ដំបងរបស់ធនាគារយើងខ្ញុំជាមួយនឹងការកែប្រែស្លាកយីហោ និងឈ្មោះរបស់ធនាគារយើងខ្ញុំ ដើម្បីប៉ុនប៉ងបោកប្រាស់អតិថិជនដែលមិនបានដឹងព័ត៌មាន។

សូមបញ្ជាក់ថាធនាគារ ប្រេដ ប៊ែង ខេមបូឌា មិនមានការពាក់ព័ន្ធជាមួយស្ថាប័នដែលហៅខ្លួនឯងថា ‘ធនាគារ BAB’ ឬ ‘BAB Loan’ ហើយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ មិនមែនជាធនាគារដែលមានអាជ្ញាប័ណ្ណនោះទេ។

ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានសាខាតែមួយគត់ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងនៅផ្ទះលេខ 36 & 37 ផ្លូវលេខ 1 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រសិនបើអតិថិជនណាមួយបានឃើញភស្តុតាងនៃជនក្លែងបន្លំដែលប៉ុនប៉ងប្រើប្រាស់រូបថត ឬស្លាកយីហោរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមលោកអ្នករាយការណ៍ជាបន្ទាន់ទៅកាន់ធនាគារ និងអាជ្ញាធរមានសមត្ថកិច្ច។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះស្ថាប័ន ឬបុគ្គលណាដែលប្រើប្រាស់រូបភាព និង អត្តសញ្ញាណម៉ាករបស់ធនាគារដោយគ្មានការអនុញ្ញាត។

យើងខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងយល់ដឹងពីការបោកប្រាស់ដែលអាចនឹងកើតឡើង ព្រមទាំងរាយការណ៍ពីប្រភពគួរឲ្យសង្ស័យណាមួយជាបន្ទាន់។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងមិនទទួលខុសត្រូវចំពោះរាល់សកម្មភាដែលធ្វើឡើងដោយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ ឬការខាតបង់ណាមួយដែលបង្កឡើងដោយបុគ្គល ឬស្ថាប័នណាមួយ ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មទាំងនេះឡើយ។

សូមអរគុណ!