លទ្ធផលការងារសង្គមរបស់ធនាគារ ប្រេដ
ក្នុងនាមជាធនាគារអន្តរជាតិ យើងខ្ញុំយល់ច្បាស់លើភារកិច្ចចំពោះប្រជាជនកម្ពុជា ដោយមិនគ្រាន់តែផ្តល់នូវភាពងាយស្រួលលើសេវាធនាគារ ការស្នើឥណទាន និងផ្តល់អត្រាការប្រាក់នោះទេ។
យើងខ្ញុំជឿថាចំណុចយល់ដឹងអំពីបញ្ហាសង្គម និងបរិស្ថានត្រូវតែជាផ្នែកមួយក្នុងដំណើរប្រតិបត្តិការអាជីវកម្មរបស់ធនាគារ ប្រេដ ដើម្បីស្ថេរភាព និងបានទៅដល់ដៃគូ អ្នកផ្គត់ផ្គង់ អតិថិជន បុគ្គលិក និងក្រុមគ្រួសាររបស់ពួកគាត់។
ដៃគូសហការរវាងអង្គការ និងធនាគារ ប្រេដ
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) គឺជាអង្គការបារាំងមួយដែលបានភ្ជាប់ទំនាក់ទំនងនឹងកម្ពុជាតាំងពីឆ្នាំ ១៩៩៦។ បេសកកម្មរបស់ PSE គឺជួយកុមារកម្ពុជាឲ្យចាកផុតពីភាពទុគត៌ក្រីក្រ និងតម្រង់ផ្លូវពួកគាត់តាមរយៈការផ្តល់ចំណេះដឹង និងជំនាញច្បាស់លាស់ដើម្បីទទួលបានប្រាក់កម្រៃពីអាជីពការងារ។ បន្ទាប់ពីភាពជាដៃគូជាមួយក្រុមហ៊ុន Natixis (ដែលជាក្រុមហ៊ុនរងរបស់ BRED Group) ធនាគារ ប្រេដ បានសហការជាមួយសាលាពាណិជ្ជកម្មរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដើម្បីផ្តល់កម្មសិក្សារយៈពេល ៣ខែ ដល់និស្សិតចំនួន ៥នាក់។ ដូច្នេះនិស្សិតហាត់ការអាចទទួលបាននូវបទពិសោធវិជ្ជាជីវៈពីធនាគារអន្តរជាតិ និងជាសកលដើម្បីបំពេញការសិក្សារបស់ពួកគេ ក៏ដូចជាជួយអភិវឌ្ឍជំនាញការងាររបស់ពួកគេបន្ទាប់ពីបញ្ចប់ការសិក្សា។