Build your future - BRED Bank Cambodia

កើនសាច់ប្រាក់ពីអត្រាការប្រាក់ល្អបំផុតរបស់យើងខ្ញុំជាមួយគណនី កសាងអនាគតរបស់អ្នក

កើនសាច់ប្រាក់ពីអត្រាការប្រាក់ល្អបំផុតរបស់យើងខ្ញុំជាមួយគណនី កសាងអនាគតរបស់អ្នក

កើនសាច់ប្រាក់ពីអត្រាការប្រាក់ល្អបំផុតរបស់យើងខ្ញុំជាមួយគណនីកសាងអនាគតរបស់អ្នក

ជាមួយគណនីសន្សំ កសាងអនាគតរបស់អ្នក លោកអ្នកអាចកំណត់ផែនការសន្សំ និងកំណើនសាច់ប្រាក់ជាមួយអត្រាការប្រាក់ដ៏ទាក់ទាញ។ គម្រោងសន្សំនេះ តម្រូវឲ្យលោកអ្នកកំណត់ចំនួនសាច់ប្រាក់ដាក់បញ្ញើប្រចាំខែ។ រយៈពេលបញ្ញើកាន់តែយូរ អត្រាការប្រាក់ទទួលបានក៏កាន់តែខ្ពស់។

នៅពេលលោកអ្នកបើកគណនីសន្សំ កសាងអនាគតរបស់អ្នក រយៈពេល​ ៣ឆ្នាំ លោកអ្នកត្រូវព្រមព្រៀងនឹងចំនួនទឹកប្រាក់ដែលត្រូវសន្សំថេរជារៀងរាល់ខែក្នុងរយៈពេល ៣ឆ្នាំ ហើយលោកអ្នកនឹងទទួលបានការប្រាក់រហូតដល់ទៅ ៥%។ បន្ទាប់ពី ៣ឆ្នាំ លោកអ្នកអាចដកប្រាក់សន្សំជាមួយការប្រាក់សរុបចេញពីគណនី។
គណនីសន្សំ កសាងអនាគតរបស់អ្នក រយៈពេល ៥ឆ្នាំ ផ្តល់ជូនលោកអ្នកនូវការប្រាក់កាន់តែខ្ពស់សម្រាប់បញ្ញើសន្សំរយៈពេល ៥ឆ្នាំ។ ការសន្សំនេះពិតជាជម្រើសដ៏ឆ្លាតវៃសម្រាប់ប្រាក់កក់ផ្ទះថ្មី ថ្លៃការសិក្សារបស់កូនៗ ឬឡានថ្មីជាដើម។
ជ្រើសរើសគណនីសន្សំ កសាងអនាគតរបស់អ្នក រយៈពេល ១០ឆ្នាំ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ជាងគេពីយើងខ្ញុំ។ គណនីសន្សំរបស់លោកអ្នកនេះនឹងដល់កាលកំណត់រយៈពេល ១០ឆ្នាំ ដែលនឹងជួយលោកអ្នកសម្រេច ផែនការអនាគតធំៗបានយ៉ាងងាយស្រួលដូចជា ថ្លៃការសិក្សាកម្រិតឧត្តមសិក្សារបស់កូនៗ ការវិនិយោគលើដីធ្លី និងអចលនទ្រព្យផ្សេងៗ។

តារាងការប្រាក់ដែលលោកអ្នកនឹងទទួលបាន

រយៈពេល

អត្រាលុយរៀល

អត្រាដុល្លារអាមេរិក

៣ឆ្នាំ

5.0 %

4.2 %

៥ឆ្នាំ

6.0 %

4.9 %

១០ឆ្នាំ

6.5 %

5.0 %

ចំណាំ៖ គណនីកសាងអនាគតរបស់អ្នក តម្រូវឲ្យមានការព្រមព្រៀងនូវចំនួនទឹកប្រាក់សន្សំប្រចាំខែក្នុងរយៈពេលកំណត់ ៣ឆ្នាំ ៥ឆ្នាំ ឬ ១០ឆ្នាំ។ លោកអ្នកត្រូវមានសមតុល្យទឹកប្រាក់យ៉ាងតិច ១០ ដុល្លារ ដើម្បីបើកគណនីសន្សំនេះ និងត្រូវដាក់ប្រាក់សន្សំប្រចាំខែចន្លោះពី ១០ ដុល្លារ ទៅ ១០០០ ដុល្លារ។ ប្រាក់បញ្ញើសន្សំប្រចាំខែ ត្រូវធ្វើតាមរយៈការបញ្ជាកាត់ចេញដោយស្វ័យប្រវត្តិពីគណនីដែលមាននៅធនាគារ ប្រេដ ប៊ែង ខេមបូឌា។ លោកអ្នកអាចស្នើបន្ថែមចំនួនទឹកប្រាក់សន្សំថេរប្រចាំខែបានពីរដងក្នុងមួយឆ្នាំប្រសិនបើចាំបាច់ ប៉ុន្តែមិនអាចបន្ថយចំនួនទឹកប្រាក់បានទេ។ យើងខ្ញុំមិនទទួលយកទឹកប្រាក់បន្ថែមក្រៅពីចំនួនទឹកប្រាក់ប្រចាំខែ ដែលបានព្រមព្រៀងនោះទេ។ ចំនួនការប្រាក់នឹងបង្គរកើនឡើងជារៀងរាល់ខែ។ ក្នុងករណីដកប្រាក់សន្សំមុនកាលកំណត់ ឬប្រសិនបើខកខានក្នុងការសន្សំប្រាក់ប្រចាំខែ លោកអ្នកនឹងត្រូវប្រឈមនឹងការផាកពិន័យ។ លោកអ្នកអាចធ្វើការស្នើសុំលក្ខខណ្ឌលម្អិតដើម្បីត្រួតពិនិត្យ។

ចង់ស្វែងយល់បន្ថែមលើការសន្សំជាមួយយើងខ្ញុំ?

ទូរសព្ទមកយេីងខ្ញុំ

ជាប់រវល់? យើងខ្ញុំនឹងទាក់ទងនៅពេលក្រោយ។

ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការផ្តើមដំណើរការបើកគណនី កសាងអនាគត ជូនលោកអ្នកនៅថ្ងៃនេះ។

សេចក្តីជូនដំណឹងដល់អតិថិជន

ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមចេញសេចក្តីប្រកាសអំពីការក្លែងបន្លំជាបន្ទាន់

ធនាគារ ប្រេដ ប៊ែង ខេមបូឌា នាពេលថ្មីៗនេះបានទទួលដំណឹងអំពីករណីដែលមានជនបោកប្រាស់បានធ្វើការប្រើប្រាស់រូបភាពសាខាបាត់ដំបងរបស់ធនាគារយើងខ្ញុំជាមួយនឹងការកែប្រែស្លាកយីហោ និងឈ្មោះរបស់ធនាគារយើងខ្ញុំ ដើម្បីប៉ុនប៉ងបោកប្រាស់អតិថិជនដែលមិនបានដឹងព័ត៌មាន។

សូមបញ្ជាក់ថាធនាគារ ប្រេដ ប៊ែង ខេមបូឌា មិនមានការពាក់ព័ន្ធជាមួយស្ថាប័នដែលហៅខ្លួនឯងថា ‘ធនាគារ BAB’ ឬ ‘BAB Loan’ ហើយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ មិនមែនជាធនាគារដែលមានអាជ្ញាប័ណ្ណនោះទេ។

ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានសាខាតែមួយគត់ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងនៅផ្ទះលេខ 36 & 37 ផ្លូវលេខ 1 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រសិនបើអតិថិជនណាមួយបានឃើញភស្តុតាងនៃជនក្លែងបន្លំដែលប៉ុនប៉ងប្រើប្រាស់រូបថត ឬស្លាកយីហោរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមលោកអ្នករាយការណ៍ជាបន្ទាន់ទៅកាន់ធនាគារ និងអាជ្ញាធរមានសមត្ថកិច្ច។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះស្ថាប័ន ឬបុគ្គលណាដែលប្រើប្រាស់រូបភាព និង អត្តសញ្ញាណម៉ាករបស់ធនាគារដោយគ្មានការអនុញ្ញាត។

យើងខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងយល់ដឹងពីការបោកប្រាស់ដែលអាចនឹងកើតឡើង ព្រមទាំងរាយការណ៍ពីប្រភពគួរឲ្យសង្ស័យណាមួយជាបន្ទាន់។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងមិនទទួលខុសត្រូវចំពោះរាល់សកម្មភាដែលធ្វើឡើងដោយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ ឬការខាតបង់ណាមួយដែលបង្កឡើងដោយបុគ្គល ឬស្ថាប័នណាមួយ ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មទាំងនេះឡើយ។

សូមអរគុណ!