Escrow - BRED Bank Cambodia

ទុកចិត្តលើយើងខ្ញុំជាមួយនឹងតម្រូវការសេវាកម្ម escrow របស់អ្នក

ទុកចិត្តលើយើងខ្ញុំជាមួយនឹងតម្រូវការសេវាកម្ម escrow របស់អ្នក

ការពារប្រតិបត្តិការដែលមានតម្លៃខ្ពស់របស់លោកអ្នកជាមួយសេវាកម្ម Escrow របស់ធនាគារ​ ប្រេដ  

នៅក្នុងប្រតិបត្តិការដែលមានតម្លៃខ្ពស់ណាមួយ មិនថាអ្នកកំពុងទិញ ឬលក់ដី និងអគារ ភាគហ៊ុនដ៏មានតម្លៃ ឬការផ្ទេរកម្មសិទ្ធិអាជីវកម្ម គឺសុទ្ធតែស័ក្តិសមក្នុងការប្រើសេវាកម្មដែលមានឯកទេសគឺសេវាកម្ម escrow ។  

ជាទូទៅធនាគារ ប្រេដ ខេមបូឌា អាចដើរតួជាអ្នកថែរក្សាឯករាជ្យដែលអាចទុកចិត្តបាន ដោយកាន់កាប់ប្រាក់របស់អ្នកទិញនៅក្នុងគណនី escrow ដ៏ពិសេស រហូតដល់គ្រប់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់ពួកគេជាមួយអ្នកលក់ត្រូវបានឯកភាព។ 

  • លុបបំបាត់ការក្លែងបន្លំ 
  • ធ្វើការដោយឯករាជ្យ មិនស្ថិតក្រោមអ្នកទិញ និងអ្នកលក់ 
  • ទទួលបានអាជ្ញាប័ណ្ណពីនិយ័តករបរធនបាលកិច្ច 
  • ឧបត្ថម្ភ និងគាំទ្រដោយក្រុមសម្ព័ន្ធធនាគារប្រទេសអឺរ៉ុបដ៏ធំបំផុត 
  • កិច្ចព្រមព្រៀងទិញលក់ 
  • កិច្ចព្រមព្រៀង Escrow (ដោយមានការទទួលស្គាល់ពីអ្នកលក់ អ្នកទិញ មេធាវី និងសារការី) 
  • ឯកសារអត្តសញ្ញាណរបស់អ្នកលក់ និងអ្នកទិញ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងករណីចាំបាច់ 
  • ឯកសារជំនួយផ្សេងៗទាក់ទងនឹងប្រតិបត្តិការ Escrow។ 

ទាញយកសេចក្ដីណែនាំ 

យើងខ្ញុំបានបង្កើតសេចក្ដីណែនាំដោយឥតគិតថ្លៃដើម្បីជួយពន្យល់ពីសេវាកម្ម escrow ។ នៅចាំអ្វីទៀត? ទាញយកសេចក្ដីណែនាំថ្ងៃនេះ។ 

តើលោកអ្នកចង់ស្វែងយល់បន្ថែមអំពីសេវាកម្ម escrow? យើងខ្ញុំនឹងទាក់ទងទៅលោកអ្នកវិញ។