Corporate Package - BRED Bank Cambodia

កញ្ចប់គណនីអាជីវកម្ម (Corporate)

កញ្ចប់គណនីអាជីវកម្ម (Corporate)

ធនាគារល្អបំផុតសម្រាប់អាជីវកម្ម

កញ្ចប់គណនីអាជីវកម្មរបស់យើងខ្ញុំ ផ្តល់ជូនដំណោះស្រាយគ្រប់យ៉ាងប្រកបដោយភាពទំនើបជឿនលឿនដែលជាតម្រូវការនៃអាជីវកម្មកំពុងរីកចម្រើនរបស់លោកអ្នក។ យើងខ្ញុំផ្តោតលើការច្នៃផលិតផល និងសេវាធនាគាររួមជាមួយនឹងការជួយជ្រោមជ្រែងពីប្រធានផ្នែកទំនាក់ទំនងប្រកបដោយបទពិសោធក្នុងការជ្រើសរើសផលិតផល និងសេវាចម្រុះដែលលោកអ្នកត្រូវការនាពេលបច្ចុប្បន្ន និងទៅអនាគត។

កញ្ចប់គណនីនេះភ្ជាប់មកជាមួយទាំងគណនីចរន្ត និងជម្រើសគណនីទទួលបានការប្រាក់ជាមួយមុខងារជម្រើសរូបិយប័ណ្ណធ្វើឱ្យមានលក្ខណៈប្រសើរ សម្រាប់ប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ។

ជាការពិតណាស់ យើងខ្ញុំក៏ផ្តល់ជូននូវជម្រើសសេវាធនាគារលើអុីនធើណិតដ៏ល្អឥតខ្ចោះ ទន្ទឹមនឹងកាធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានផ្នែកទំនាក់ទំនងប្រកបដោយការយកចិត្តទុកដាក់ កញ្ចប់គណនីអាជីវកម្ម (Corporate) របស់លោកអ្នក គឺជាដំណោះស្រាយទៅកាន់ផលិតផលឥណទាន ក៏ដូចជាអត្ថប្រយោជន៍របស់បុគ្គលិក និងជម្រើសប្រាក់បៀវត្សរ៍ដ៏គួរឱ្យរំភើបរបស់យើងខ្ញុំ។

សមស្របសម្រាប់អាជីវកម្មធុនធំ

ទទួលបានជំនួយពីប្រធានផ្នែកទំនាក់ទំនង

រូបិយប័ណ្ណប្រាក់រៀល និងអន្តរជាតិ

ទទួលសេវាធនាគារក្នុងបន្ទប់រង់ចាំពិសេសនៅតាមសាខា និងសេវាធនាគារលើអុីនធើណិត

ទទួលបានឥណទានពិសេស និងការគ្រប់គ្រងសាច់ប្រាក់

  • គណនីចរន្ត និងគណនីភ្ជាប់ការសន្សំ
  • កាតឥណពន្ធវីសាអន្តរជាតិ
  • ផ្ទេរប្រាក់អន្តរជាតិក្នុងអត្រាអនុគ្រោះពិសេស
  • សេវាធនាគារពិសេសនៅតាមសាខា
  • សេវាធនាគារលើអុីនធើណិតដ៏ជឿនលឿន
  • ជម្រើសគណនីប្រាក់រៀល ឬរូបិយប័ណ្ណអន្តរជាតិ
  • ដកប្រាក់ពីម៉ាស៊ីនអេធីអឹម ២៤ម៉ោង
ចំនួនទឹកប្រាក់ជាដុល្លារអាមេរិកលើកលែងតែមានការបញ្ជាក់ផ្សេង។ ថ្លៃសេវា
  • សេវាប្រចាំខែ៖ ១ ដុល្លារ
  • ក្រោមសមតុល្យអប្បបរមាជាមធ្យម៖ ៥ ដុល្លារ
  • ថ្លៃសេវាអសកម្ម (បន្ទាប់ពី ១២ ខែ)៖ ៥ ដុល្លារ
  • ថ្លៃសេវាបិទគណនីមុនកំណត់ (<៣ ខែ)៖ ២០ ដុល្លារ
អត្រាការប្រាក់
  • គណនីចរន្ត៖ ០.២៥% (សមតុល្យគណនី > ១០០០ ដុល្លារ)
  • គណនីសន្សំ៖ ០.៧៥% (សមតុល្យគណនី > ១០០០ ដុល្លារ)
សមតុល្យឥណទាន
  • ទឹកប្រាក់បើកគណនី៖ ៥០០០ ដុល្លារ
  • សមតុល្យគណនីអប្បបរមា៖ ១០០០ ដុល្លារ
កាតវីសាអន្តរជាតិ
  • ថ្លៃសេវាប្រចាំឆ្នាំ ឥតគិតថ្លៃ
  • ទឹកប្រាក់កំណត់ដកប្រចាំថ្ងៃពីម៉ាស៊ីនអេធីអ៉ឹម៖
    • ម៉ាស៊ីនអេធីអឹម ធនាគារ ប្រេដ៖ ២០០០ ដុល្លារ/ថ្ងៃ
    • បណ្តាម៉ាស៊ីនអេធីអឹមធនាគារក្នុងស្រុក៖ ២០០០ ដុល្លារ/ថ្ងៃ ជាមួយថ្លៃសេវា ១ ដុល្លារាល់ការដកប្រាក់ម្តង
    • បណ្តាម៉ាស៊ីនអេធីអឹមធនាគារអន្តរជាតិ៖ ២០០០ដុល្លារ/ថ្ងៃ ជាមួយថ្លៃសេវា ១% និង ៣ ដុល្លារបន្ថែមទៀតរាល់ការដកប្រាក់ម្តង
    • កំណត់ខ្ទង់ចំណាយជាសកល៖ ២០ ០០០ ដុល្លារ
  • កំណត់ខ្ទង់ចំណាយតាមរយៈប្រើកាត
    • ប្រចាំថ្ងៃ៖ ១០ ០០០ ដុល្លារ ប្រចាំខែ៖ ២០ ០០០ ដុល្លារ
    • សម្រាប់ប្រតិបត្តិការសាច់ប្រាក់ ខុសពីរូបិយប័ណ្ណដុល្លារអាមេរិក៖ +២.៥% សម្រាប់សេវាប្តូរប្រាក់
  • កំណត់ការចាយសាច់ប្រាក់ជាមុន
    • ការចំណាយប្រចាំថ្ងៃតាមរយៈម៉ាស៊ីនឆូតកាត (POS) របស់ធនាគារ ប្រេដ៖ ២០០០ ដុល្លារ
    • ការចំណាយប្រចាំថ្ងៃតាមរយៈម៉ាស៊ីនឆូតកាតរបស់ធនាគារក្នុងស្រុក៖ ២០០០ ដុល្លារ (ថ្លៃសេវា ១% - ឬ យ៉ាងតិច ៥ ដុល្លារ)
    • បណ្តាម៉ាស៊ីនអេធីអឹមធនាគារអន្តរជាតិ៖ ២០០០ ដុល្លារ/ថ្ងៃ (ជាមួយថ្លៃសេវា ១% - យ៉ាងតិច ៥ ដុល្លារ)
    • ការចំណាយជាសកល៖ ២០ ០០០ ដុល្លារ
សេវាការផ្ញើប្រាក់
  • ផ្ញើប្រាក់រវាងគណនីធនាគារ ប្រេដ៖ ឥតគិតថ្លៃ
  • ផ្ញើប្រាក់ក្នុងស្រុក៖
    • តាមរយៈសេវាធនាគារលើអ៊ីនធើណិត ឬកម្មវិធីលើទូរសព្ទ ឥតគិតថ្លៃ
    • នៅតាមបញ្ជរ ២ ដុល្លារ
  • ធនាគារ ប្រេដ (បារាំង)៖
    • ផ្ញើចូល ឥតគិតថ្លៃ
    • ផ្ញើចេញ ០.០៥%
    • ថ្លៃសេវាផ្ញើតាម SWIFT ១០ ដុល្លារ
    • ថ្លៃសេវាអប្បមរមា ៥ ដុល្លារ
  • ពីអ៊ឺរ៉ុប៖
    • ផ្ញើចូល ឥតគិតថ្លៃ
    • ផ្ញើចេញ ០.១៧%
    • ថ្លៃសេវាផ្ញើតាម SWIFT ១៥ ដុល្លារ
    • ថ្លៃសេវាអប្បមរមា ១០ ដុល្លារ
  • ការផ្ញើប្រាក់ដទៃទៀត៖
    • ផ្ញើចូល ឥតគិតថ្លៃ
    • ផ្ញើចេញ ០.១៥%
    • ថ្លៃសេវាផ្ញើតាម SWIFT ១០ ដុល្លារ
    • ថ្លៃសេវាអប្បមរមា ៥ ដុល្លារ
ការបញ្ជាកាត់ចេញដោយស្វ័យប្រវត្តិ
  • ផ្ញើប្រាក់រវាងគណនីធនាគារ ប្រេដ៖ ០ ដុល្លារ
  • ផ្ញើក្នុងស្រុក (OTC)៖ ២ ដុល្លារ
  • (តាមសេវាធនាគារលើអ៊ីនធើណិត ឬកម្មវិធីលើទូរសព្ទ)៖ ឥតគិតថ្លៃ
  • ថ្លៃសេវាក្នុងករណីសមតុល្យមិនគ្រប់គ្រាន់៖ ៥ ដុល្លារ
មូលប្បទានប័ត្រ
  • ស្នើសៀវភៅមូលប្បទានប័ត្រ៖
    • ២.៥០ ដុល្លារ - ២៥ មូលប្បទានប័ត្រ (សន្លឹក)
    • ៥ ដុល្លារ - ៥0 មូលប្បទានប័ត្រ (សន្លឹក)
  • មូលប្បទានប័ត្របញ្ជាក់ដោយធនាគារ៖ ៥ ដុល្លារ
  • មូលប្បទានប័ត្រធនាគារជាតិ នៃ កម្ពុជា៖
    • ថ្លៃចេញមូលប្បទានប័ត្រ​ ១០ ដុល្លារ
    • ការលុបចោល ៥ ដុល្លារ
    • ការជំនួស ៥ ដុល្លារ
  • មូលប្បទានប័ត្រធនាគារ ប្រេដ៖
    • ថ្លៃចេញមូលប្បទានប័ត្រ​ ១០ ដុល្លារ
    • ការលុបចោល ៥ ដុល្លារ
    • ការជំនួស ៥ ដុល្លារ
  • លិខិតធានារបស់ធនាគារ៖
    • ថ្លៃចេញលិខិតបញ្ជាក់ ៣០ ដុល្លា
    • ការលុបចោល ១៥ ដុល្លា
    • ការជំនួស ១៥ ដុល្លារ
  • ដាក់មូលប្បទានប័ត្រ៖
    • មូលប្បទានប័ត្រធនាគារ ប្រេដ ឥតគិតថ្លៃ
    • ​​​មូលប្បទានប័ត្រធនាគារក្នុងស្រុក ឥតគិតថ្លៃ
    • ធនាគារក្នុងប្រទេសបារាំង ៥ ដុល្លារ - អាស្រ័យលើទឹកប្រាក់ជាក់ស្តែង
      • - ៧ អ៊ឺរ៉ូ ត្រូវបានកាត់ទុកអាស្រ័យលើការ ព្រមព្រៀង
  • ការចេញមូលប្បទានប័ត្រមិនគ្រប់លក្ខខណ្ឌ៖
    • ក្រៅប្រទេស ៣០ ដុល្លារ
    • ក្នុងប្រទេស ឥតគិតថ្លៃ
  • បដិសេធមូលប្បទានប័ត្រ៖ ១០ ដុល្លារ
សេវាលិខិតអះអាងលើគណនី
  • សមតុល្យគណនី ១០ ដុល្លារ
  • សមតុល្យ​ឥណទាន​ ១០ ដុល្លារ
  • ធ្វើសវនកម្ម ១០ ដុល្លារ
បើកប្រាក់បៀវត្សន៍
  • ដំណើការបើកប្រាក់ខែលើអុីនធើណិត ឥតគិតថ្លៃ
  • ថ្លៃសេវាដំណើការបើកប្រាក់ខែ ១០ ដុល្លារ
  • ថ្លៃកញ្ចប់សេវាប្រចាំខែសម្រាប់បុគ្គលិកម្នាក់ ឥតគិតថ្លៃ
ថ្លៃសេវាទូដែកប្រចាំឆ្នាំ
  • ៥ ស.ម - ៦០ ដុល្លារ
  • ៧.៥ ស.ម - ៨០ ដុល្លារ
  • ១២.៥ ស.ម - ២០០ ដុល្លារ
  • ១៧.៥ ស.ម - ៣២០ ដុល្លារ
  • ៣០ ស.ម - ៦២០ ដុល្លារ
ម៉ាស៊ីនឆូតកាត POS
  • ថ្លៃប្រតិបត្តការ ២.៥%
  • ថ្លៃស៊ីមកាត Wireless/ខែ ៥ ដុល្លារ
  • ប្រាក់តម្កល់ធានា ៥០០ ដុល្លារ
  • អនុស្សរណៈ និងមាត្រានៃសមាគម (M&A) ចុះហត្ថលេខាដោយនាយកក្រុមហ៊ុនទាំងអស់។
  • ប័ណ្ណចុះបញ្ជីពាណិជ្ជកម្ម/ការបង្កើតជាក្រុមហ៊ុនសាជីវកម្ម ដែលចេញដោយក្រសួងពាណិជ្ជកម្ម ឬលិខិតបញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្មជាមួយលេខ QR កូដ។
  • សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលក្នុងការតែងតាំងហត្ថលេខី និងអាណត្តិគណនី។
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនមានសុពលភាពរបស់ម្ចាស់ភាគហ៊ុន អគ្គនាយក និងហត្ថលេខីដែលបានប្រគល់សិទ្ធិ។
  • ប៉ាតង់ពន្ធអាជីវកម្ម (បើមាន)។
  • អាជ្ញាប័ណ្ណអាជីវកម្មចេញដោយក្រសួងពាក់ព័ន្ធនិង/ឬអាជ្ញាធរ (បើមាន) ។
  • លិខិតអនុម័តពីក្រសួងឬអាជ្ញាធរពាក់ព័ន្ធ (បើមាន)
  • សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលលើក្បាលលិខិតក្រុមហ៊ុន (គំរូអាចត្រូវបានផ្តល់ជូនតាមការស្នើសុំ)
  • របាយការណ៍ហិរញ្ញវត្ថុប្រសិនបើចំណូល > ១០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ឬគំរូផែនការអាជីវកម្មសាមញ្ញ
  • រូបភាពអាជីវកម្ម។

ចង់ស្វែងយល់បន្ថែមអំពីកញ្ចប់គណនី Corporate? យើងខ្ញុំនឹងទំនាក់ទំនងទៅលោកអ្នក។

ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការផ្តើមដំណើរការបើកគណនីជូនលោកអ្នកនៅថ្ងៃនេះ។