
អំពីយើងខ្ញុំ
ចាប់តាំងពីបើកដំណើរការដំបូងនៅក្នុងឆ្នាំ ២០១៧ ធនាគារ ប្រេដ ប៊ែង ខេមបូឌា របស់យើងខ្ញុំបានផ្តល់ជូនអតិថិជននូវស្តង់ដារធនាគារអន្តរជាតិខ្ពស់បំផុត និងបទពិសោធសេវាធនាគារដ៏ល្អឥតខ្ចោះតែមួយគត់នៅកម្ពុជា។
យើងខ្ញុំផ្តល់ជូនអតិថិជនដែលកំពុងមានចំនួនកើនឡើងជាមួយនឹងសេវាធនាគារកាន់តែឆ្លាតវៃ ដោយច្នៃផលិតផល និងសេវាធនាគារដ៏សម្បូរបែបដើម្បីបំពេញឲ្យចំតម្រូវការរបស់អតិថិជនជាលក្ខណៈអាជីវកម្ម និងលក្ខណៈបុគ្គល។
ធនាគារ ប្រេដ គឺជាធនាគារអឺរ៉ុបដំបូង និងតែមួយគត់នៅកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធធនាគារបារាំង BRED Banque Populaire ដែលមានប្រតិបត្តិការនៅទូទាំងទ្វីបអឺរ៉ុប និងពង្រីកបណ្តាញជាសកល។ BRED Banque Populaire គឺជាសមាជិកមួយរបស់ BCPE ដែលជាសម្ព័ន្ធធនាគារធំជាងគេមួយរបស់ប្រទេសបារាំង ជាមួយតួលេខអតិថិជនចំនួន ៣៦លាននាក់នៅទូទាំងពិភពលោក។ ជារួមសម័ន្ធធនាគារទាំងនេះ បានផ្តល់នូវបទពិសោធសេវាធនាគារជូនអតិថិជនរបស់ខ្លួនជាង ១០០ឆ្នាំ មកហើយ។
សេវាកាន់តែឆ្លាតវៃ
យើងខ្ញុំបម្រើសេវាធនាគារ ២៤ម៉ោង/សប្តាហ៍ តាមរយៈសេវាធនាគារលើអ៊ីនធើណិត និងកម្មវិធីលើទូរសព្ទ (សម្រាប់ Android & iOS) និងម៉ាស៊ីនអេធីអឹម។ លោកអ្នកក៏អាចអញ្ជើញមកធ្វើប្រតិបត្តិការសេវាធនាគារដោយផ្ទាល់នៅតាមបណ្តាញសាខាដែលកំពុងរីកដុះដាលជាបន្តបន្ទាប់ ឬហៅទូរសព្ទទៅផ្នែកសេវាបម្រើអតិថិជនដ៏រួសរាយរាក់ទាក់របស់យើងខ្ញុំ។

កម្រិតស្តង់ដារជាសកលខ្ពស់បំផុត
ធនាគារ ប្រេដ ផ្តល់ជូននូវស្តង់ដារកម្រិតមាសសម្រាប់ប្រតិបត្តិការសេវាធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់តម្រូវការដល់សហគ្រាសធុនតូច និងមធ្យម (SMEs) អតិថិជនលក្ខណៈអាជីវកម្ម និងអតិថិជនថ្នាក់មធ្យមដែលកំពុងមានកម្រិតរីកចម្រើនកាន់តែប្រសើរនៅកម្ពុជា។
បន្ថែមពីលើការគោរពតាមបទប្បញ្ញត្តិធនាគារក្នុងស្រុក ដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា យើងខ្ញុំក៏ផ្តល់ជូនអតិថិជននូវការការពារមួយកម្រិតទៀតលើបទប្បញ្ញត្តិដែលកំណត់ដោយគណៈកម្មាធិការធនាគាអឺរ៉ុបនៃគណៈកម្មាធិការអឺរ៉ុប និងជាក្រុមបុត្រសម្ព័ន្ធគ្រប់គ្រងដោយ BRED Banque Populaire ដែលការវាយតម្លៃស្ថិតក្នុងកម្រិត A1/A+។

កេរ្តិ៍ដំណែល និងជោគជ័យនៅកម្ពុជា
ធនាគារ ប្រេដ ពាំនាំកេរ្តិ៍តំណែលសហភាពអឺរ៉ុបទៅកាន់ព្រះរាជាណាចក្រកម្ពុជា ដែលមានសារៈសំខាន់បំផុតសម្រាប់យើងក្នុងនាមជាប្រជាជនកម្ពុជា។ បុគ្គលិកភាគច្រើនរបស់យើងខ្ញុំ ជាជនជាតិខ្មែរហើយ ៩០% នៃផលប័ត្របច្ចុប្បន្នរបស់ធនាគារ ប្រេដ ក៏បានមកពីអតិថិជនក្នុងស្រុកផងដែរ។
ចាប់ផ្តើមពីបុគ្គលិក ៣០នាក់ ដែលបានជួយជ្រោមជ្រែងបង្កើតធនាគារ ប្រេដ ប៊ែង ខេមបូឌា នៅឆ្នាំ ២០១៧ យើងខ្ញុំបានពង្រីកប្រតិបត្តិការ ដែលនាពេលបច្ចុប្បន្នមានបុគ្គលិកចូលរួមកើនរហូតដល់ជាង ២៥០នាក់នៅទូទាំង ៩ សាខាក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងបាត់ដំបង។
ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ យើងខ្ញុំគ្រោងពង្រីកសាខាយ៉ាងតិចពី ១៥ ទៅ ២០ សាខានៅតាមបណ្តាក្រុងផ្សេងៗស្ទើរពាសពេញប្រទេសកម្ពុជា។

យល់ច្បាស់អំពីតម្រូវការអតិថិជន
នៅធនាគារ ប្រេដ ប៊ែង ខេមបូឌា យើងខ្ញុំផ្តោតលើទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន។ ក្រុមប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ សុទ្ធតែមានទេពកោសល្យ និងចំណេះដឹងដែលអាចនិយាយបានថា ពួកគាត់ជាធនារិក/ធនាគារិកាឆ្នើមបំផុតនៅក្នុងសហគមន៍ធនាគារកម្ពុជា។
ដំបូងយើងខ្ញុំត្រូវធ្វើការស្វែងយល់លើតម្រូវការរបស់អតិថិជន មុនពេលឈានដល់ការផ្តល់ដំណោះស្រាយឲ្យត្រូវនឹងតម្រូវការរបស់ពួកគាត់។ ទន្ទឹមគ្នាផងដែរ យើងខ្ញុំក៏ត្រូវព្យាយាមពន្យល់លម្អិតដើម្បីឲ្យប្រាកដថាអតិថិជនយល់ច្បាស់អំពីលក្ខខណ្ឌផលិតផលហិរញ្ញវត្ថុទាំងនោះ ដោយមិនមានការលាក់លៀមលើកម្រៃសេវា ឬការផាកពិន័យផ្សេងៗ។

ផលប័ត្រធនាគាររបស់យើងខ្ញុំ
ធនាគារ ប្រេដ បានស្វាគមន៍អតិថិជនជាង ៧៨០០នាក់ មកចូលរួមជាសមាជិកគ្រួសាររបស់យើងខ្ញុំក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ ប៉ុណ្ណោះ ខណៈពេលដែលទិន្នន័យប្រាក់សន្សំ និងឥណទានបានកើនឡើងទ្វេដងពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេលដូចគ្នា។
យើងខ្ញុំផ្តល់ជូនទាំងអតិថិជនទូទៅនូវសេវាធនាគារលើអ៊ីនធើណិត កម្មវិធីលើទូរសព្ទ សាខាធនាគារ និងបណ្តាញម៉ាស៊ីនអេធីអឹម ខណៈពេលដែលផ្នែក អាជីវកម្មរបស់យើងខ្ញុំ ធ្វើការលើផ្នែកអាជីវកម្មជាច្រើនចាប់ពីសហគ្រាសធុនតូច និងមធ្យមរហូតដល់ប្រភេទក្រុមហ៊ុនទាំងក្នុងស្រុក និងអន្តរជាតិ។
ធនាគារ ប្រេដ ដឹងថាអតិថិជនចាប់អារម្មណ៍ និងផ្តល់ទំនុកចិត្តលើសុវត្ថិភាពខ្ពស់របស់យើងក្រោមបទប្បញ្ញត្តិធនាគារ និងផលិតផលហិរញ្ញវត្ថុអឺរ៉ុប ដែលច្នៃចំនឹងតម្រូវការរបស់អតិថជនទាំងសេវាធនាគារទូទៅ និងលក្ខណៈអាជីវកម្មរបស់យើងខ្ញុំ។
សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ជារឿយៗតម្រូវការរបស់ពួកគាត់ គឺឥណទានទុនបន្ថែមដែលនឹងអនុញ្ញាតឱ្យពួកគាត់ពង្រីកប្រតិបត្តិការអាជីវកម្ម ខណៈពេលដែលអតិថិជនធំៗអាចត្រូវការសេវាកម្មទំនើបបន្ថែមទៀតដូចជាហិរញ្ញប្បទានពាណិជ្ជកម្ម និងការប្តូររូបិយប័ណ្ណបរទេស។

លទ្ធផលការងារសង្គមរបស់ធនាគារ ប្រេដ
ក្នុងនាមជាធនាគារអន្តរជាតិ យើងខ្ញុំយល់ច្បាស់លើភារកិច្ចចំពោះប្រជាជនកម្ពុជា ដោយមិនគ្រាន់តែផ្តល់នូវភាពងាយស្រួលលើសេវាធនាគារ ការស្នើឥណទាន និងផ្តល់អត្រាការប្រាក់នោះទេ។
យើងខ្ញុំជឿថាចំណុចយល់ដឹងអំពីបញ្ហាសង្គម និងបរិស្ថានត្រូវតែជាផ្នែកមួយក្នុងដំណើរប្រតិបត្តិការអាជីវកម្មរបស់ធនាគារ ប្រេដ ដើម្បីស្ថេរភាព និងបានទៅដល់ដៃគូ អ្នកផ្គត់ផ្គង់ អតិថិជន បុគ្គលិក និងក្រុមគ្រួសាររបស់ពួកគាត់។

ដៃគូសហការរវាងអង្គការ និងធនាគារ ប្រេដ
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) គឺជាអង្គការបារាំងមួយដែលបានភ្ជាប់ទំនាក់ទំនងនឹងកម្ពុជាតាំងពីឆ្នាំ ១៩៩៦។ បេសកកម្មរបស់ PSE គឺជួយកុមារកម្ពុជាឲ្យចាកផុតពីភាពទុគត៌ក្រីក្រ និងតម្រង់ផ្លូវពួកគាត់តាមរយៈការផ្តល់ចំណេះដឹង និងជំនាញច្បាស់លាស់ដើម្បីទទួលបានប្រាក់កម្រៃពីអាជីពការងារ។ បន្ទាប់ពីភាពជាដៃគូជាមួយក្រុមហ៊ុន Natixis (ដែលជាក្រុមហ៊ុនរងរបស់ BRED Group) ធនាគារ ប្រេដ បានសហការជាមួយសាលាពាណិជ្ជកម្មរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដើម្បីផ្តល់កម្មសិក្សារយៈពេល ៣ខែ ដល់និស្សិតចំនួន ៥នាក់។ ដូច្នេះនិស្សិតហាត់ការអាចទទួលបាននូវបទពិសោធវិជ្ជាជីវៈពីធនាគារអន្តរជាតិ និងជាសកលដើម្បីបំពេញការសិក្សារបស់ពួកគេ ក៏ដូចជាជួយអភិវឌ្ឍជំនាញការងាររបស់ពួកគេបន្ទាប់ពីបញ្ចប់ការសិក្សា។
តំណែងការងារនៅធនាគារ ប្រេដ
ចាប់តាំងពីបើកដំណើរការដំបូងនៅក្នុងឆ្នាំ ២០១៧ ធនាគារ ប្រេដ ប៊ែង ខេមបូឌា របស់យើងខ្ញុំបានផ្តល់ជូនអតិថិជននូវស្តង់ដារធនាគារអន្តរជាតិខ្ពស់បំផុត និងបទពិសោធសេវាធនាគារដ៏ល្អឥតខ្ចោះតែមួយគត់នៅកម្ពុជា។
យើងខ្ញុំផ្តល់ជូនអតិថិជនដែលកំពុងមានចំនួនកើនឡើងជាមួយនឹងសេវាធនាគារកាន់តែឆ្លាតវៃ ដោយច្នៃផលិតផល និងសេវាធនាគារដ៏សម្បូរបែបដើម្បីបំពេញឲ្យចំតម្រូវការរបស់អតិថិជនជាលក្ខណៈអាជីវកម្ម និងលក្ខណៈបុគ្គល។
ធនាគារ ប្រេដ គឺជាធនាគារអឺរ៉ុបដំបូង និងតែមួយគត់នៅកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធធនាគារបារាំង BRED Banque Populaire ដែលមានប្រតិបត្តិការនៅទូទាំងទ្វីបអឺរ៉ុប និងពង្រីកបណ្តាញជាសកល។ BRED Banque Populaire គឺជាសមាជិកមួយរបស់ BCPE ដែលជាសម្ព័ន្ធធនាគារធំជាងគេមួយរបស់ប្រទេសបារាំងជាមួយតួលេខអតិថិជនចំនួន ៣៦ លាននាក់នៅទូទាំងពិភពលោក។ ជារួមសម័ន្ធធនាគារទាំងនេះ បានផ្តល់នូវបទពិសោធសេវាធនាគារជូនអតិថិជនរបស់ខ្លួនជាង ១០០ឆ្នាំ មកហើយ។
ការផ្តល់ជូនថ្មីៗសម្រាប់អតិថិជនធនាគារ ប្រេដ

ទទួលបានបទពិសោធន៍ពិសាអាហារដ៏ល្អប្រណិត
រីករាយជាមួយបទពិសោធន៍នៃការពិសាអាហារនៅសណ្ឋាគារ រ៉ាហ្វិលរ៉ូយ៉ាល់ ឬភោជនីយដ្ឋាន ខេម៉ា ជាមួយអាហារឈុត ឬតែពេលរសៀលដ៏ប្រណិតសម្រាប់ពីរនាក់។ កន្លែងមានកំណត់សម្រាប់តែអតិថិជនប្រើកាត Visa Platinum ចំនួន 20 នាក់ប៉ុណ្ណោះក្នុង 1 ខែ ដូច្នេះលោកអ្នកត្រូវធ្វើការកក់ទុកមុនយ៉ាងតិចណាស់រយៈពេល 3 ថ្ងៃ!
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

ទទួលបានការបញ្ចុះតម្លៃ 15% លើវគ្គសិក្សាខ្លីតាមរយៈ 2U GetSmarter
នាំមកជូនលោកអ្នកនូវសាកលវិទ្យាល័យល្បីៗលើពិភពលោក! ទទួលបានការបញ្ចុះតម្លៃ ១៥% នៅលើ www.getsmarter.com គ្រាន់បញ្ចូលកូដ 2UESGSVISA15 ពេលទូទាត់ជាមួយ VISA កាតធនាគារ ប្រេដ។
ការផ្តល់ជូនរហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ការបញ្ចុះតម្លៃដ៏អស្ចារ្យ
តើលោកអ្នកចង់ជួលរថយន្តប្រណិតក្នុងតម្លៃពិសេសមែនទេ? ប្រសិនបើលោកអ្នកជាអតិថិជន Platinum របស់ធនាគារ ប្រេដ លោកអ្នកអាចទទួលបានការបញ្ចុះតម្លៃ 20% លើតម្លៃធម្មតា។ គ្រាន់តែកក់តាម www.avisworld.com/visa ដើម្បីធានាថាលោកអ្នកនឹងទទួលបានតម្លៃពិសេសសម្រាប់អតិថិជន Platinum និងជិះរថយន្តតាមបំណងប្រាថ្នារបស់លោកអ្នកក្នុងតម្លៃពិសេស!
ការផ្ដល់ជូននឹងផុតកំណត់ត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2024។
លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្តន៍។

រីករាយជាមួយការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់់នៅហាងមេហ្គាឌីស
បញ្ចុះតម្លៃរហូតដល់ 45%
នៅពេលលោកអ្នកក្លាយជាអតិថិជនរបស់ធនាគារ ប្រេដ លោកអ្នកអាចសន្សំសំចៃបានរាល់ពេលដែលលោកអ្នកទិញសម្ភារនៅហាង មេហ្គាឌីស។ លោកអ្នកគ្រាន់តែប្រើកាតធនាគារ ប្រេដ ឬ BRED KHQR ដើម្បីទូទាត់ ហើយលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់រហូតដល់ 45% (គណនី Platinum និងបុគ្គលិកធនាគារ ប្រេដ) ឬ 40% (គណនី Silver Gold និង World)។
សូមចូលមើលលក្ខខណ្ឌផ្សេងៗនៅទីនេះ។

បញ្ចុះតម្លៃ ១០% លើប្រភេទសេវាដែលបានកំណត់
យើងខ្ញុំមានក្តីរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីជាមួយមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ដែលជាគ្លីនិកព្យាបាលមាត់ធ្មេញនាំមុខគេមួយនៅកម្ពុជា។
នៅពេលលោកអ្នកទៅទទួលសេវាបន្ទាប់នៅ រំចង់ សូមបង្ហាញកាតធនាគារ ប្រេដ ដើម្បីទទួលបានសេវាត្រួតពិនិត្យមាត់ធ្មេញឥតគិតថ្លៃ ចំណេះដឹងលើការថែទាំសុខភាពមាត់ធ្មេញឥតគិតថ្លៃ ការបញ្ចុះតម្លៃ ១០% លើសេវាលាងសម្អាត សេវា X-rays និងធ្វើឲ្យធ្មេញស។
ដើម្បីកក់ការណាត់ជួប សូមចូលទៅកាន់ roomchang.com

ទទួលទឹកប្រាក់ ១០% ត្រឡប់មកវិញ
តោះចូលឆែកមើលសណ្ឋាគារ និងស្វែងរកប្រភេទសណ្ឋាគារគ្រប់លំដាប់ជាមួយតម្លៃល្អបំផុត ហើយអ្វីដែលពិសេសនោះ គឺលោកអ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ ១០% រាល់ការកក់សណ្ឋាគារនៅទូទាំងពិភពលោក!
ដើម្បីរីករាយជាមួយការផ្តល់ជូនពិសេសនេះ លោកអ្នកគ្រាន់តែប្រើ VISA កាតធនាគារ ប្រេដ របស់លោកអ្នកពេលធ្វើការកក់នៅលើ booking.com ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024។
លក្ខខណ្ឌផ្សេងត្រូវបានអនុវត្ត។

បញ្ចុះតម្លៃ ៨% រាល់ការកក់សណ្ឋាគារនៅលើវេបសាយ agoda.com/visakh
រីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ! បញ្ចុះតម្លៃ ៨% រាល់ការកក់សណ្ឋាគារនៅទូទាំងពិភពលោកជាមួយធនាគារ ប្រេដ! គ្រាន់តែលោក អ្នកប្រើ VISA កាតរបស់ធនាគារ ប្រេដ ពេលកក់នៅលើវេបសាយ agoda.com/visakh ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

បញ្ចុះតម្លៃ 2 ដុល្លារភ្លាមៗដោយគ្រាន់តែកម្មង់អាហារតាមរយៈ Nham24!
ឃ្លានមែនទេ? កម្មង់អាហារតាមរយៈ Nham24! ជាមួយ Visa កាតរបស់ធនាគារ ប្រេដ លោកអ្នកនឹងទទួលបានការ បញ្ចុះតម្លៃ 2 ដុល្លារភ្លាមៗដោយគ្រាន់តែចំណាយចាប់ពី 6 ដុល្លារឡើងទៅ។
ការផ្ដល់ជូនផុតកំណត់ត្រឹមថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2023។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

បញ្ចុះតម្លៃ 50% គ្រប់ពេលលោកអ្នកជិះជាមួយ Nham24
ទូទាត់ការជិះជាមួយ Nham24 Taxi ដោយប្រើ VISA កាត នោះលោកអ្នកនឹងសន្សំបានដល់ 50% នៃការចំណាយរបស់លោកអ្នក (ជាមួយការបញ្ចុះតម្លៃរហូតដល់ទៅ 1.50 ដុល្លារក្នុងការជិះម្ដង)។ វាមានសុវត្ថិភាព និងភាពងាយស្រួលក្នុងធ្វើដំណើរដោយមិនចាំបាច់សាច់ប្រាក់ ហើយលោកអ្នកនឹងអាចសន្សំបាននូវគ្រប់ពេលលោកអ្នកធ្វើដំណើរ!
ការផ្ដល់ជូនផុតកំណត់ត្រឹមថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2023។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

ទទួលបានប័ណ្ណទឹកប្រាក់ $20 គ្រប់ពេលលោកអ្នកទិញទំនិញប្រេនល្បីៗ
សួស្ដីអ្នកចូលចិត្តប្រើទំនិញប្រេនល្បីៗទាំងអស់គ្នា! នៅពេលលោកអ្នកទិញទំនិញប្រេនល្បីៗដែលស្ថិតក្រោម MIB Group នៅគ្រប់ផ្សារទំនើបអ៊ីអន ចាប់ពី $200 ឡើងទៅជាមួយ Visa Platinum កាតរបស់ធនាគារ ប្រេដ លោកអ្នកនឹងទទួលបានប័ណ្ណទឹកប្រាក់ $20 ទៅលើការទិញទំនិញលើកក្រោយ។
ការផ្ដល់ជូនផុតកំណត់ត្រឹមថ្ងៃទី 31 ខែ កក្កដា ឆ្នាំ 2023 នេះហើយ!
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

រីករាយជាមួយការប្រមូលផ្ដុំនៃអត្ថប្រយោជន៍ដ៏អស្ចារ្យចំនួន ៧
ពីការស្នាក់នៅបែបប៊ូទីក រហូតដល់សណ្ឋាគារល្បីៗលើពិភពលោក អ្នកអាចតម្លើងស្តង់ដារស្នាក់នៅរបស់អ្នកដោយមិនគិតថ្លៃដោយក្លាយទៅជាសមាជិក វីអាយភី និងរីករាយជាមួយការប្រមូលផ្ដុំនៃអត្ថប្រយោជន៍ដ៏អស្ចារ្យចំនួន ៧*។ ដើម្បីទទួលយកបទពិសោធន៍នៃការផ្តល់ជូនដែលមិនអាចប្រៀបផ្ទឹមនេះ គ្រាន់តែប្រើកាត VISA របស់ធនាគារ ប្រេដ ដើម្បីកក់ការស្នាក់នៅរបស់អ្នកតាមអ៊ីនធឺណិតនៅ www.visaluxuryhotels.com ។
ការផ្តល់ជូននេះរហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

ធ្វើដំណើរជាមួយ TADA ដោយឥតគិតថ្លៃសម្រាប់អតិថិជនទាំងអស់!
ធ្វើដំណើរដោយឥតគិតថ្លៃសម្រាប់អតិថិជនទាំងអស់! TADA ផ្ដល់ជូននូវការធ្វើដំណើរដោយឥតគិតថ្លៃដល់ទៅ $5 ក្នុងម្តងសម្រាប់ការធ្វើដំណើរទៅវិញទៅមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី ឬផ្សារទំនើបអ៊ីអនម៉លមានជ័យ។ លោកអ្នកគ្រាន់តែដាក់បញ្ចូល Visa កាតរបស់ធនាគារ ប្រេដ ក្នុងវិធីទូទាត់របស់លោកអ្នក រួចប្រើប្រូម៉ូសិនកូដ “VISA” ដើម្បីទទួលបានការធ្វើដំណើរដោយឥតគិតថ្លៃ។
ការផ្ដល់ជូននេះផុតកំណត់ត្រឹមថ្ងៃទី 31 ខែ មិថុនា ឆ្នាំ 2023 ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។