ការសន្សំ - BRED Bank Cambodia

ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក

ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក

វិធីសន្សំដែលសមស្របនឹងលោកអ្នកបំផុត

ធនាគារ ប្រេដ បានជួយជ្រោមជ្រែងអតិថិជននៅទូទាំងពិភពលោកក្នុងការសន្សំ ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់ពួកគេអស់រយៈពេលជាង ១០០ ឆ្នាំ មកហើយ។ យើងខ្ញុំមានគណនីសន្សំដែលមានរយៈពេលយូរ សម្រាប់អតិថិជនដែលមានគោលបំណងទទួលបានអត្រាការប្រាក់ខ្ពស់បំផុតរបស់យើងខ្ញុំដោយលៃលកសន្សំចំនួនទឹកប្រាក់ដែលបានកំណត់ជារៀងរាល់ខែ។ យើងខ្ញុំក៏មានគណនីសន្សំរយៈពេលខ្លី ចាប់ពីបីខែ ទៅ បីឆ្នាំ។ យើងខ្ញុំក៏មានគណនីដែលលោកអ្នកទទួលបានការប្រាក់ និងប្រតិបត្តិការសាច់ប្រាក់បានគ្រប់ពេលដោយគ្មានការផាកពិន័យ។ តើគណនីសន្សំមួយណាសមស្របនឹងលោកអ្នកបំផុត?

 • សន្សំក្នុងរយៈពេល ៣​ឆ្នាំ ៥​ឆ្នាំ ឬ ១០ឆ្នាំ
 • អត្រាការប្រាក់ល្អបំផុត
 • អត្រាការប្រាក់ល្អបំផុត
 • ទឹកប្រាក់ដែលត្រូវសន្សំថេរប្រចាំខែ ចាប់ពី ១០ ដុល្លារ ដល់ ១០០០ ដុល្លារ
 • ជម្រើសនៃកំណើនទឹកប្រាក់សន្សំប្រចាំខែ
 • ប្រតិបត្តិការសាច់ប្រាក់បានភ្លាមៗ ដោយមិនមានរយៈពេលបង្ខាំងទឹកប្រាក់
 • អត្រាការប្រាក់ត្រូវបានចែកជាដំណាក់កាលអាស្រ័យលើសមតុល្យក្នុងគណនី
 • សន្សំជាមួយគណនីប្រាក់រៀល ឬអន្តរជាតិ
 • ការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃ និងអនុវត្តប្រចាំខែ
 • ទឹកប្រាក់បើកគណនី ៥០០០ ដុល្លារ
 • ការសន្សំមានកាលកំណត់ពី ៣ខែ ទៅ ៣ឆ្នាំ
 • អត្រាការប្រាក់ដ៏មានភាពប្រកួតប្រជែងដែលទូទាត់ជូនជាប្រចាំខែ ឬនៅចុងគ្រា
 • រូបិយប័ណ្ណក្នុងស្រុក ឬក្រៅស្រុក
 • អាចបញ្ចូលទឹកប្រាក់អំឡុងពេលកាលកំណត់