សេវាទូទាត់នៅតាមហាង - BRED Bank Cambodia

ជ្រើសរើសកញ្ចប់សេវាសម្រាប់អាជីវករដ៏ទូលំទូលាយរបស់យើងខ្ញុំ

ជ្រើសរើសកញ្ចប់សេវាសម្រាប់អាជីវករដ៏ទូលំទូលាយរបស់យើងខ្ញុំ

ជម្រើសដំបូងសម្រាប់សេវាទូទាត់ដ៏ឆ្លាតវៃ 

បច្ចុប្បន្នសេវាទូទាត់ពិតជាផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ បច្ចេកវិជ្ជាថ្មីរួមទាំងប្រព័ន្ធបាគង (KHQR) របស់ធនាគារជាតិបានផ្លាស់ប្ដូរវីធីទូទាត់លើទំនិញ​និងសេវាកម្មផ្សេងៗ។ ការធ្វើប្រតិបត្តិការសាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចបានធ្វើឲ្យតម្រូវការសាច់ប្រាក់ថយចុះនៅទូទាំងពិភពលោក។  

ម៉ាស៊ីនឆូតកាតដ៏ទំនើបជាងគេ 

លោកអ្នកត្រូវប្រាកដ និងជ្រាបច្បាស់អំពីប្រព័ន្ធម៉ាស៊ីនឆូតកាតទូទាត់សាច់ប្រាក់របស់ធនាគារ ប្រេដ។ ម៉ាស៊ីនឆូតកាតយើងខ្ញុំ គឺជាម៉ាស៊ីនទូទាត់ប្រាក់ដ៏ទំនើបជាងគេ និងអាចចុចលើអេក្រង់បាន ព្រមទាំងអាចទូទាត់តាមរយៈ Apple Google និង Samsung Pay ក៏ដូចជាការប្រតិបត្តិសាច់ប្រាក់តាមរយៈ VISA ម៉ាស្ទ័រកាតនិងកាត Union Pay ផងដែរ ដោយម៉ាស៊ីននេះនឹងជួយឲ្យអតិថិជនរបស់លោកអ្នកទទួលបានបទពិសោធន៍កាន់តែល្អប្រសើរ និងបង្កើនការលក់របស់លោកអ្នកផងដែរ។  

ប្រព័ន្ធ KHQR ត្រៀមរួចរាល់

យើងខ្ញុំក៏ជាសមាជិកនៃប្រព័ន្ធ បាគង ដែលផ្ដល់ជូនលោកអ្នកនិងអតិថិជនរបស់លោកអ្នកនូវសុវត្ថិភាព ភាពងាយស្រួល និងការចំណាយដោយមិនចាំបាច់សាច់ប្រាក់តាមរយៈ KHQR ។  

ប្រើប្រាស់ដោយសេរី និងមិនគិតសេវាប្រចាំឆ្នាំ 

យើងខ្ញុំនឹងផ្ដល់ជូនលោកអ្នកនូវឧបករណ៍ទូទាត់លើទីផ្សារដែលលោកអ្នកត្រូវការដោយមិនគិតកម្រៃសេវា និងថ្លៃសេវាប្រចាំឆ្នាំនៅពេលលោកអ្នកជាអាជីវកររបស់ធនាគារ ប្រេដ។ យើងខ្ញុំយកថ្លៃសេវាលើប្រតិបត្តិការទាប ហើយយើងខ្ញុំក៏មានផ្តល់ជូននូវសេវាជាច្រើនផ្សេងទៀត (ដូចជាសេវា​ប្រមូល​សាច់​ប្រាក់) ដែលត្រូវជាមួយនឹងតម្រូវការរបស់លោកអ្នក។ មិនតែប៉ុណ្ណោះ យើងខ្ញុំក៏មានប្រូម៉ូសិនដ៏ល្អអស្ចារ្យជាច្រើនជារៀងរាល់ឆ្នាំដើម្បីជួយដល់អាជីវកម្មរបស់លោកអ្នក។  

ប្រូម៉ូសិនជាប្រចាំ

យើងខ្ញុំនឹងមានប្រូម៉ូសិនជាប្រចាំដែលជួយដល់អាជីវកម្មរបស់អាជីវករយើងខ្ញុំ។ ឧទាហរណ៍ដូចជាការដាក់ឲ្យប្រើប្រាស់ KHQR របស់ធនាគារ ប្រេដ ដោយយើងខ្ញុំមានប្រូម៉ូសិនរយៈពេល 3 ខែដែលមានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជន និងអាជីវករដៃគូរបស់យើងខ្ញុំ។ ប្រូម៉ូសិនស្កេន ហើយឈ្នះរង្វាន់របស់យើងខ្ញុំផ្ដល់ជូនឱកាសឈ្នះរង្វាន់គ្រប់ពេលលោកអ្នកប្រើប្រាស់ KHQR ឬម៉ាស៊ីនឆូតកាតនៅគ្រប់ទីតាំងរបស់អាជីវករដៃគូរបស់យើងខ្ញុំអំឡុងពេលបីខែបន្ទាប់ពីការបើកដំណើរការ ដោយជួយពួកគេក្នុងការបង្កើនការលក់ ក៏ដូចជាមានឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់ផងដែរ!

ចង់ស្វែងយល់បន្ថែមអំពីសេវាសម្រាប់អាជីវកររបស់យើងខ្ញុំ?  

គ្រាន់តែទូរសព្ទមកយើងខ្ញុំដោយចុចប៊ូតុងខាងក្រោម ឬសូមទំនាក់ទំនងទៅប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ

ពួកគាត់រីករាយនឹងជួយលោកអ្នក! 

ទូរសព្ទមកយេីងខ្ញុំ

ជាប់រវល់? យើងខ្ញុំនឹងទាក់ទងនៅពេលក្រោយ។

ដើម្បីស្វែងយល់អំពីប្រព័ន្ធម៉ាស៊ីនទូទាត់ទំនើបចុងក្រោយរបស់យើងខ្ញុំ សូមពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ ឬបំពេញព័ត៌មានស្នើការទាក់ទងត្រឡប់ទៅវិញនៅថ្ងៃនេះ។