Legal and compliance - BRED Bank Cambodia

រាល់ព័ត៌មានដែលផ្តល់ដោយលោកអ្នក ត្រូវបានជឿជាក់ថា ជាព័ត៌មានពិតប្រាកដ និងត្រឹមត្រូវ។ ធនាគារ ប្រេដ ខេមបូឌា (ប៊ីប៊ីស៊ី) មិនធានា ឬតំណាងនូវភាពត្រឹមត្រូវ​ គ្រប់គ្រាន់ ឬ ពេញលេញនៃព័ត៌មានទាំងនោះឡើយ។
ការធានានូវព័ត៌មានឯកជន និងរក្សាការសម្ងាត់របស់អតិថិជន គឺជាអាទិភាពចម្បង របស់ធនាគារ ប្រេដ និងជាចំណុចសំខាន់នៃគោលការណ៍ ឯកជនភាព នៃសេវាធនាគារ លើអ៉ីនធើណិត របស់ធនាគារផងដែរ។ ធនាគារ ប្រេដ ប្តេជ្ញាខិតខំ គ្រប់បែបយ៉ាងដើម្បីធានាថា ព័ត៌មានរបស់អតិថិជនត្រូវ បានរក្សាការពារបានយ៉ាងល្អ ហើយរាល់ប្រតិបត្តិការ ទាំងអស់ត្រូវបានរក្សាជាការសម្ងាត់។
br> មានតែព័ត៌មានដែលលោកអ្នកបានយល់ព្រមផ្តល់ជូន នៅពេលចុះឈ្មោះ ប្រើប្រាស់សេវាធនាគារលើអ៉ីនធើណិត ជាមួយយើងខ្ញុំប៉ុណ្ណោះ នឹងត្រូវបានរក្សាទុក និងប្រើប្រាស់ទៅតាមគោលបំណងដែលលោកអ្នកបានផ្តល់ជូន។

តាមរយៈការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ លោកអ្នក បានផ្តល់ការយល់ព្រម ឲ្យយើងខ្ញុំរក្សាទុកព័ត៌មាន ផ្ទាល់ខ្លួនរបស់លោកអ្នក។ ទោះយ៉ាងនេះក្តី ព័ត៌មានរបស់លោកអ្នក នឹងមិនត្រូវបានផ្តល់ជូន ឬលក់ទៅឱ្យតតិយជនណាមួយឡើយ។ ធនាគារ ប្រេដ នឹងប្រើប្រាស់ និងរក្សាទុកព័ត៌មានផ្ទាល់ខ្លួន របស់លោកអ្នក ក្នុងរយៈពេលចាំបាច់ ដើម្បីអនុវត្តតាមគោលការណ៍ឯកជនភាពរបស់ធនាគារ លើកលែងករណី រយៈពេលរក្សាទុកនោះ ត្រូវបានតម្រូវ ឬអនុញ្ញាតឲ្យមានរយៈពេលយូរជាងនេះ ដើម្បីបំពេញនូវការទាមទារផ្នែកច្បាប់ សវនកម្ម ឬ គោលការណ៍អនុលោម។

ការរក្សាកម្មសិទ្ធិបញ្ញា៖ រាល់អត្ថបទ រូបភាព ឃ្លីបសម្លេង វីដេអូ និងព័ត៌មានផ្សេងៗ ដែលមានលើគេហទំព័រនេះ គឺត្រូវបានរក្សាជាកម្មសិទ្ធិ របស់ធនាគារ ប្រេដ។ អតិថិជនមិនមានសិទ្ធិក្នុងការបង្កើតឡើងវិញ បោះពុម្ពផ្សាយឡើងវិញ ចែកចាយបន្ត ឬកែប្រែព័ត៌មានទាំងស្រុង ឬដោយផ្នែក ក្នុងទម្រង់ណាមួយឡើយ។
ការគោរពតាម ខ និង លក្ខខណ្ឌ៖ គេហទំព័រនេះ ត្រូវបានបង្កើតឡើង ដោយធនាគារ ប្រេដ ដោយប្រើប្រាស់ឈ្មោះគេហទំព័រ “bredcambodia.com.kh”។ លោកអ្នក ចំាបាច់ត្រូវគោរពទៅតាម ខ និងលក្ខខណ្ឌ និងគោលការណ៍ឯកជនភាព ដែលមានលើគេហទំព័រនះ រួមបញ្ចូលទំាង ខ និង លក្ខខណ្ឌបន្ថែម របស់ធនគារ ប្រេដ ទាក់ទងនឹងការប្រើប្រាស់ និងការចូលទៅកាន់ គេហទំព័រផងដែរ។

ស្វ័យភាពនៃបញ្ញត្តិ៖ ការអស់សុពលភាព ភាពមិនស្របច្បាប់ ឬ មិនមានអានុភាពអនុវត្ត នៃបទប្បញ្ញត្តិណាមួយដែលមានចែងលើ គេហទំព័រនេះ នឹងមិនត្រូវបានប៉ះពាល់ដល់ បទប្បញ្ញត្តិនៅសល់ ដែលមានសុពលភាព ភាពស្របច្បាប់ និងមានអានុភាពអនុវត្ត។
ទិន្នន័យនៃការចូលមើលរបស់លោកអ្នក លើគេហទំព័រ នឹងត្រូវបានរក្សាទុកដោយស្វ័យប្រវត្តិ តាមរយៈការប្រើប្រាស់ “Cookes” ដែលអាចត្រូវបាន រក្សាទុកតាមរយៈកម្មវិធីតំណភ្ជាប់។ លោកអ្នក អាចប្រើប្រាស់កម្មវិធីបើកគេហទំព័រ ដែលអាចឲ្យលោកអ្នក ចុចទទួល ឬបដិសេធ “Cookies”។ ទោះយ៉ាងណាក្តី សិទ្ធិមួយចំនួននៃការចូលមើល គេហទំព័រ នឹងត្រូវបានរឹតត្បិត ប្រសិនបើអ្នកបដិសេធលើ “Cookies”។