Platinum Package - BRED Bank Cambodia

ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក

ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក

ជ្រើសកញ្ចប់សេវាធនាគារឯកសិទ្ធិដែលសក្តិសមបំផុតសម្រាប់លោកអ្នក

គណនី Platinum របស់ធនាគារ ប្រេដ ជាកញ្ចប់គណនីវិសាមញ្ញ និងជាជម្រើសនៃការរស់នៅទំនើបទាន់សម័យដែលបង្ហាញអំពីអត្តសញ្ញាណនៃមុខមាត់ក្នុងសង្គមរបស់លោកអ្នក។ គណនីនេះមិនមែន សម្រាប់មនុស្សគ្រប់គ្នានោះទេ។ គណនី Platinum ត្រូវបានរចនាឡើងដោយផ្តោតសំខាន់លើអតិថិជនចំបងបំផុតរបស់យើងខ្ញុំរួមជាមួយនឹងអត្ថប្រយោជន៍ល្អឥតខ្ចោះដ៏សម្បូរបែប ដូចជាអត្រាការប្រាក់ល្អបំផុតពីយើងខ្ញុំ បទពិសោធសេវាធនាគារលក្ខណៈ VIP នៅតាមបណ្តាសាខា និងការផ្តល់ជូនពិសេសផ្តាច់មុខប្រចាំឆ្នាំទៀតផង។ ជ្រើសយកកញ្ចប់គណនី Platinum របស់លោកអ្នកថ្ងៃនេះ។

កញ្ចប់ Platinum Plus

លោកទទួលបានកាន់តែច្រើនជាងនេះដោយជ្រើសយកកញ្ចប់ Platinum Plus ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ពិសេសល្អឯកទាំងបីខាងលើ។
សមតុល្យគណនីអប្បបរមា ២៥ ០០០ ដុល្លារ។

ជម្រើសទីកម្សាន្តដ៏ប្រណីតគួរឲ្យទាក់ទាញពីកញ្ចប់ជីវិតកម្សាន្ត Platinum

អត្ថប្រយោជន៍រួមបញ្ចូលទៅក្នុងកញ្ចប់គណនី Platinum

បន្ទប់រង់ចាំពិសេស

បង្កើនអត្រាការប្រាក់

លក្ខខណ្ឌខ្ទង់ដកប្រាក់ខ្ពស់ជាងគេ

អត្រាផ្ទេរប្រាក់ពិសេស

ជម្រើសទូដែក

  • គណនីចរន្ត និងគណនីភ្ជាប់ការសន្សំ
  • កាតឥណពន្ធវីសាអន្តរជាតិ ជាមួយការកំណត់ខ្ទង់ចំណាយ និងដកប្រាក់បានច្រើនបំផុត
  • សេវាធនាគារពិសេសនៅតាមសាខា ជាមួយប្រធានចាត់តាំងផ្នែកទំនាក់ទំនង
  • ទទួលបានការប្រាក់លើគណនីចរន្ត និងគណនីសន្សំ
  • ជម្រើសគណនីប្រាក់រៀល ឬរូបិយប័ណ្ណអន្តរជាតិ
  • ផ្តល់ការស្នើទឹកប្រាក់ជំពាក់ធនាគារ (ក្រោមការទទួលយកឥណទាន)
  • ដកប្រាក់ពីម៉ាស៊ីនអេធីអឹម ២៤ម៉ោង
  • គណនីលក្ខណៈបុគ្គល ឬគណនីរួម
  • បញ្ចុះតម្លៃលើសៀវភៅមូលប្បទានប័ត្រ
  • អនុគ្រោះពិសេសលើថ្លៃដំណើរការសេវាឥណទាន និងអត្រាការផ្ទេរប្រាក់អន្តរជាតិ
  • ជម្រើសទូដែក
ចំនួនទឹកប្រាក់ជាដុល្លារអាមេរិកលើកលែងតែមានការបញ្ជាក់ផ្សេង។
ថ្លៃសេវា
  • សេវាប្រចាំខែ៖ 0ដុល្លារ
  • ក្រោមសមតុល្យអប្បបរមាជាមធ្យម៖ ៣០ ដុល្លារ
  • ថ្លៃសេវាអសកម្ម (ក្នុងមួយឆមាស)៖ ១០ ដុល្លារ
អត្រាការប្រាក់
  • គណនីចរន្ត៖ 0.៥% (សមតុល្យគណនី >១០០០ ដុល្លារ)
  • គណនីសន្សំ៖ ១.0% (សមតុល្យគណនី >១០០ ដុល្លារ)
សមតុល្យឥណទាន
  • ទឹកប្រាក់បើកគណនី៖ ១០ ០០០ ដុល្លារ
  • សមតុល្យគណនីអប្បបរមា៖ ២៥ ០០០ ដុល្លារ។
កាតវីសាអន្តរជាតិ
  • ទឹកប្រាក់កំណត់ដកប្រចាំថ្ងៃពីម៉ាស៊ីនអេធីអឹម៖
    • ម៉ាស៊ីនអេធីអឹមធនាគារ ប្រេដ៖ ៤០០០ ដុល្លារ/ថ្ងៃ
    • បណ្តាម៉ាស៊ីនអេធីអឹមធនាគារក្នុងស្រុក៖ ៤០០០ ដុល្លារ/ថ្ងៃ ជាមួយថ្លៃសេវា ១ ដុល្លារាល់ការដកប្រាក់ម្តង
    • បណ្តាម៉ាស៊ីនអេធីអឹមធនាគារអន្តរជាតិ៖ ៤០០០ ដុល្លារ/ថ្ងៃ ជាមួយថ្លៃសេវា ១% និង ៣ ដុល្លារបន្ថែមទៀតរាល់ការដកប្រាក់ម្តង។
    • កំណត់ខ្ទង់ចំណាយជាសកល៖ ៤០ ០០០ ដុល្លារ
  • កំណត់ខ្ទង់ចំណាយតាមរយៈប្រើកាត
    • ប្រចាំថ្ងៃ៖ ២០ ០០០ ដុល្លារ
    • ប្រចាំខែ៖ ៤០ ០០០ ដុល្លារ
    • សម្រាប់ប្រតិបត្តិការសាច់ប្រាក់ខុសពីរូបិយប័ណ្ណដុល្លារអាមេរិក៖ +២.៥% សម្រាប់សេវាប្តូរប្រាក់
  • កំណត់ការចាយសាច់ប្រាក់ជាមុន
    • ការចំណាយប្រចាំថ្ងៃតាមរយៈម៉ាស៊ីនឆូតកាតរបស់ធនាគារ ប្រេដ៖ ៤០០០ ដុល្លារ
    • ការចំណាយប្រចាំថ្ងៃតាមរយៈម៉ាស៊ីនឆូតកាតរបស់ធនាគារក្នុងស្រុក៖ ៤០០០ ដុល្លារ (ថ្លៃសេវា ១% - ឬ យ៉ាងតិច ៥ ដុល្លារ)
    • បណ្តាម៉ាស៊ីនអេធីអឹមធនាគារអន្តរជាតិ៖ ៤០០០ ដុល្លារ/ថ្ងៃ (ជាមួយថ្លៃសេវា ១% - យ៉ាងតិច ៥ ដុល្លារ)
    • ការចំណាយជាសកល៖ ៤០ ០០០ ដុល្លារ
សេវាការផ្ញើប្រាក់
  • ផ្ញើប្រាក់រវាងគណនីធនាគារ ប្រេដ៖ ០ ដុល្លារ
    • ផ្ញើប្រាក់ក្នុងស្រុក៖ ០ ដុល្លារ តាមរយៈសេវាធនាគារលើអ៊ីនធើណិត ឬកម្មវិធីលើទូរសព្ទ
    • ផ្ញើទៅក្រៅប្រទេស៖ ២ ដុល្លារ
  • ធនាគារ ប្រេដ (បារាំង)៖
    • ផ្ញើចូល ០ ដុល្លារ
    • ផ្ញើចេញ ០.០៥%
    • ថ្លៃសេវាផ្ញើតាម SWIFT ១០ ដុល្លារ
    • ថ្លៃសេវា OUR ២៥ ដុល្លារ
    • ថ្លៃសេវាអប្បមរមា ៥ ដុល្លារ
  • ពីអ៊ឺរ៉ុប៖
    • ផ្ញើចូល ០ ដុល្លារ
    • ផ្ញើចេញ 0.១៥%
    • ថ្លៃសេវាផ្ញើតាម SWIFT ១០ ដុល្លារ
    • ថ្លៃសេវា OUR ២៥ ដុល្លារ
    • ថ្លៃសេវាអប្បមរមា ៥ ដុល្លារ
  • ការផ្ញើប្រាក់ដទៃទៀត៖
    • ផ្ញើចូល ០ ដុល្លារ
    • ផ្ញើចេញ 0.១៥%
    • ថ្លៃសេវាផ្ញើតាម SWIFT ១៥ ដុល្លារ
    • ថ្លៃសេវា OUR ២៥ ដុល្លារ
    • ថ្លៃសេវាអប្បមរមា ១០ ដុល្លារ
សូមចំំណាំំ: កម្រៃរ៉ាប់់រង OUR នឹងត្រូវគិតបន្ថែមពីលើកម្រៃជើងសា និងកម្រៃប្រព័័ន្ធ (SWIFT/Cable fee)។

ការបញ្ជាកាត់ចេញដោយស្វ័យប្រវត្តិ
  • ផ្ញើប្រាក់រវាងគណនីធនាគារ ប្រេដ៖ ០ ដុល្លារ
  • ផ្ញើក្នុងស្រុក (OTC)៖ ២ ដុល្លារ
  • ផ្ញើក្នុងស្រុក (តាមសេវាធនាគារលើអ៊ីនធើណិត ឬកម្មវិធីលើទូរសព្ទ)៖ ១ ដុល្លារ
  • ថ្លៃសេវាក្នុងករណីសមតុល្យមិនគ្រប់គ្រាន់៖ ៥ ដុល្លារ
មូលប្បទានប័ត្រ
  • ស្នើសៀវភៅមូលប្បទានប័ត្រ៖
    • ២.៥ដុល្លារ - ២៥ មូលប្បទានប័ត្រ (សន្លឹក)
    • ៥ដុល្លារ - ៥0 មូលប្បទានប័ត្រ (សន្លឹក)
    • មូលប្បទានប័ត្របញ្ជាក់ដោយធនាគារ៖ ៥ ដុល្លារ
  • មូលប្បទានប័ត្រធនាគារជាតិ នៃ កម្ពុជា៖
    • ថ្លៃចេញមូលប្បទានប័ត្រ ១០ ដុល្លារ
    • ការលុបចោល ៥ ដុល្លារ
    • ការជំនួស ៥ ដុល្លារ
  • មូលប្បទានប័ត្រធនាគារ ប្រេដ៖
    • ថ្លៃចេញមូលប្បទានប័ត្រ ១០ ដុល្លារ
    • ការលុបចោល ៥ ដុល្លារ
    • ការជំនួស ៥ ដុល្លារ
  • លិខិតធានារបស់ធនាគារ៖
    • ថ្លៃចេញលិខិតបញ្ជាក់ ៣០ ដុល្លារ
    • ការលុបចោល ១៥ ដុល្លារ
    • ការជំនួស ១៥ ដុល្លារ
  • ដាក់មូលប្បទានប័ត្រ៖
    • មូលប្បទានប័ត្រធនាគារ ប្រេដ ០ ដុល្លារ
    • ​​​មូលប្បទានប័ត្រធនាគារក្នុងស្រុក ០ ដុល្លារ
    • ធនាគារក្នុងប្រទេសបារាំង ៥ ដុល្លារ - អាស្រ័យលើទឹកប្រាក់ជាក់ស្តែង
      • - ៧អ៊ឺរ៉ូ ត្រូវបានកាត់ទុកអាស្រ័យលើការ ព្រមព្រៀង
    • ការចេញមូលប្បទានប័ត្រមិនគ្រប់លក្ខខណ្ឌ៖
      • ក្រៅប្រទេស ៣០ ដុល្លារ
      • ក្នុងប្រទេស ០ ដុល្លារ
    • បដិសេធមូលប្បទានប័ត្រ៖ ១០ ដុល្លារ
ថ្លៃសេវាទូដែកប្រចាំឆ្នាំ
  • ៥ ស.ម - ៦០ ដុល្លារ
  • ៧.៥ ស.ម - ៨០ ដុល្លារ
  • ១២.៥ ស.ម - ២០០ ដុល្លារ
  • ១៧.៥ ស.ម - ៣២០ ដុល្លារ
  • ៣០ ស.ម - ៦២០ ដុល្លារ
លក្ខខណ្ឌបើកគណនី
  • អ្នកស្នើត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។
  • រាល់គណនីចាំបាច់ត្រូវមានអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន។

ចង់ស្វែងយល់បន្ថែមអំពីកញ្ចប់គណនី Platinum? យើងខ្ញុំនឹងទំនាក់ទំនងទៅលោកអ្នក។

ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការផ្តើមដំណើរការបើកគណនីជូនលោកអ្នកនៅថ្ងៃនេះ។

សេចក្តីជូនដំណឹងដល់អតិថិជន

ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមចេញសេចក្តីប្រកាសអំពីការក្លែងបន្លំជាបន្ទាន់

ធនាគារ ប្រេដ ប៊ែង ខេមបូឌា នាពេលថ្មីៗនេះបានទទួលដំណឹងអំពីករណីដែលមានជនបោកប្រាស់បានធ្វើការប្រើប្រាស់រូបភាពសាខាបាត់ដំបងរបស់ធនាគារយើងខ្ញុំជាមួយនឹងការកែប្រែស្លាកយីហោ និងឈ្មោះរបស់ធនាគារយើងខ្ញុំ ដើម្បីប៉ុនប៉ងបោកប្រាស់អតិថិជនដែលមិនបានដឹងព័ត៌មាន។

សូមបញ្ជាក់ថាធនាគារ ប្រេដ ប៊ែង ខេមបូឌា មិនមានការពាក់ព័ន្ធជាមួយស្ថាប័នដែលហៅខ្លួនឯងថា ‘ធនាគារ BAB’ ឬ ‘BAB Loan’ ហើយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ មិនមែនជាធនាគារដែលមានអាជ្ញាប័ណ្ណនោះទេ។

ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានសាខាតែមួយគត់ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងនៅផ្ទះលេខ 36 & 37 ផ្លូវលេខ 1 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រសិនបើអតិថិជនណាមួយបានឃើញភស្តុតាងនៃជនក្លែងបន្លំដែលប៉ុនប៉ងប្រើប្រាស់រូបថត ឬស្លាកយីហោរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមលោកអ្នករាយការណ៍ជាបន្ទាន់ទៅកាន់ធនាគារ និងអាជ្ញាធរមានសមត្ថកិច្ច។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះស្ថាប័ន ឬបុគ្គលណាដែលប្រើប្រាស់រូបភាព និង អត្តសញ្ញាណម៉ាករបស់ធនាគារដោយគ្មានការអនុញ្ញាត។

យើងខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងយល់ដឹងពីការបោកប្រាស់ដែលអាចនឹងកើតឡើង ព្រមទាំងរាយការណ៍ពីប្រភពគួរឲ្យសង្ស័យណាមួយជាបន្ទាន់។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងមិនទទួលខុសត្រូវចំពោះរាល់សកម្មភាដែលធ្វើឡើងដោយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ ឬការខាតបង់ណាមួយដែលបង្កឡើងដោយបុគ្គល ឬស្ថាប័នណាមួយ ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មទាំងនេះឡើយ។

សូមអរគុណ!