BRED Bank ADVANCE - BRED Bank Cambodia

ទទួលបានអ្វីដែលអ្នកចង់បានភ្លាមៗជាមួយនឹងកម្ចីបង់រំលស់ ADVANCE

ទទួលបានអ្វីដែលអ្នកចង់បានភ្លាមៗជាមួយនឹងកម្ចីបង់រំលស់ ADVANCE

ទិញឥឡូវនេះ និងទូទាត់ពេលក្រោយជាមួយកម្ចីបង់រំលស់ ADVANCE

ហេតុអ្វីចាំបាច់ចំណាយពេលសន្សំប្រាក់ដើម្បីទិញទំនិញដែលអ្នកចង់បាន? នៅពេលដែលអ្នកអាចទទួលបានទំនិញភ្លាមៗ រួចធ្វើការបង់រំលស់ប្រចាំខែក្នុងតម្លៃសមរម្យជាមួយកម្ចីបង់រំលស់ ADVANCE ពីធនាគារ ប្រេដ ខេមបូឌា។

ទិញបានឥឡូវនេះ ជាមួយកម្ចីបង់រំលស់ ADVANCE

  • ឥណទានបុគ្គលមានភាពរហ័ស និងងាយស្រួល
  • មិនចាំបាច់មានទ្រព្យបញ្ចាំ
  • កម្ចីរហូតដល់ 15,000 ដុល្លារ
  • ទូទាត់សងវិញក្នុងរយៈពេលពី 6 ទៅ 36 ខែ
  • អត្រាការប្រាក់មានភាពប្រកួតប្រជែង

ដៃគូជាមួយហាងល្បីៗជាច្រើន

ADVANCE គឺជាដំណោះស្រាយឥណទានរហ័ស ហើយកម្ចីនេះអាចប្រើបានលើការទិញផលិតផល និងសេវាកម្មពីអាជីវកម្មទូទាំងប្រទេសកម្ពុជា។

វាមានភាពងាយស្រួលក្នុងការដាក់ពាក្យស្នើសុំ ដោយអ្នកគ្រាន់តែផ្តល់ឯកសារទាំងនេះ 

  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន 
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬកិច្ចសន្យាជួលផ្ទះ 
  • កិច្ចសន្យាការងារ ឬលិខិតបញ្ជាក់ការងារ និងលិខិតបញ្ជាក់ប្រាក់ខែ ឬរបាយការណ៍ធនាគាររយៈពេល 3 ខែចុងក្រោយរបស់អ្នក។ 

ចំណាំ៖ ប្រសិនបើអ្នកប្រកបអាជីវកម្មផ្ទាល់ខ្លួន ឬទទួលបានប្រាក់ចំណូលរបស់អ្នកពីភាគហ៊ុនអាជីវកម្មផ្ទាល់ខ្លួន តម្រូវឲ្យអ្នកផ្តល់អាជ្ញាប័ណ្ណអាជីវកម្ម ប៉ាតង់ ឬការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានរបស់អ្នក បូករួមទាំងរបាយការណ៍ប្រាក់ចំណូល វិក្កយបត្រ ឬរបាយការណ៍ធនាគារដែលអាចបញ្ជាក់ពីប្រាក់ចំណូលរបស់អ្នកផ្ទាល់។ 

សូមស្វែងរកដៃគូរបស់យើងខ្ញុំ។

សាលាអន្តរជាតិ ប្រេនសឹន

គ្រឹះស្ថានសិក្សាដែលផ្តល់ការអប់រំលំដាប់ពិភពលោកសម្រាប់កុមារអាយុចាប់ពី 1 ឆ្នាំ ដល់ 12 ឆ្នាំ ជាមួយនឹងបរិក្ខារដ៏ល្អឥតខ្ចោះ ដែលមានអាសយដ្ឋាននៅផ្ទះលេខ 561 ផ្លូវ 1980 រាជធានីភ្នំពេញ។

ក្រុមហ៊ុន OSIM

ហាងឯកទេសលើកៅអីម៉ាស្សាដែលមានគុណភាពខ្ពស់ និងផលិតផលសុខភាពជាច្រើនផ្សេងទៀត ដែលមានអាសយដ្ឋាននៅផ្ទះលេខ 53 ជាន់ទី 27 ផ្លូវ 214 រាជធានីភ្នំពេញ។

ក្រុមហ៊ុន ខូហ្វី

ក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់កាហ្វេ ម៉ាស៊ីនឆុងកាហ្វេ និងផលិតផលសម្រាប់កាហ្វេជាច្រើនផ្សេងទៀតដ៏ធំបំផុតនៅប្រទេសកម្ពុជា ជាមួយហាងចំនួនប្រាំទូទាំងប្រទេស។

ក្រុមហ៊ុន ជី ប៊ី អេស

ម៉ាស៊ីនឆុងកាហ្វេ និងគ្រឿងបន្លាស់សម្រាប់អ្នកឆុងកាហ្វេ និងប្រើតាមផ្ទះ ដែលមានអាសយដ្ឋាននៅផ្ទះលេខ 103E0 ផ្លូវ 273 រាជធានីភ្នំពេញ។

ហាងលក់ទូរសព្ទទំនើប ដំរីមាស

ហាងលក់ទូរសព្ទទំនើប កុំព្យូទ័រយួរដៃ ថេប្លេត និងគ្រឿងបន្លាស់ ដែលមានអាសយដ្ឋាននៅផ្ទះលេខ 264E0 ផ្លូវ 284 រាជធានីភ្នំពេញ។

ហាង Cactus Cambodia

ហាងលក់ទូរសព្ទដែលមានសិទ្ធិចែកចាយឧបករណ៍ Apple គ្រប់ប្រភេទ និងមានសាខានៅទួលគោក និងអូឡាំព្យា ស៊ីធី រាជធានីភ្នំពេញ។

ស្វែងយល់បន្ថែមនៅថ្ងៃនេះ

ដើម្បីស្វែងយល់បន្ថែមអំពីរបៀបផ្តល់កម្ចីបង់រំលស់ ADVANCE របស់ធនាគារ ប្រេដ ខេមបូឌា សូមពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ ឬបំពេញព័ត៌មានស្នើការទាក់ទងត្រឡប់ទៅវិញនៅថ្ងៃនេះ។