BRED Bank ADVANCE - BRED Bank Cambodia

ជម្រុញអាជីវកម្មរបស់លោកអ្នកជាមួយដំណោះស្រាយហិរញ្ញវត្ថុអតិថិជនដ៏ងាយស្រួល

ជម្រុញអាជីវកម្មរបស់លោកអ្នកជាមួយដំណោះស្រាយហិរញ្ញវត្ថុអតិថិជនដ៏ងាយស្រួល

លក់បានកាន់តែច្រើនជាមួយកម្ចីបង់រំលស់ ADVANCE

តើ​អ្នក​ដឹង​ទេ​ថា​មាន​វិធី​ងាយ​ស្រួល​ក្នុង​ការ​បង្កើន​ការ​លក់ 20% ឬ​ច្រើន​ជាង​នេះទៀត? វាមានភាពសាមញ្ញ ដោយគ្រាន់​តែ​ផ្តល់ជូន​អតិថិជន​របស់​អ្នកនូវការទិញ​ឥឡូវ​នេះ​ រួច​ទូទាត់​ពេល​ក្រោយ​!

អ្វីដែលអ្នកត្រូវការគឺកម្ចីបង់រំលស់ ADVANCE

កម្ចីបង់រំលស់ ADVANCE ថ្មីរបស់ធនាគារ ប្រេដ ខេមបូឌា ផ្តល់ជូនអតិថិជនរបស់អ្នកនូវលទ្ធភាពក្នុងការខ្ចីប្រាក់រហូតដល់ 15,000 ដុល្លារ ដើម្បីទិញទំនិញ ឬសេវាកម្ម។

ការសម្រេចចិត្តមានភាពរហ័ស

កម្ចីបង់រំលស់ ADVANCE មានភាពងាយស្រួលក្នុងការស្នើសុំ ហើយជាធម្មតាយើងខ្ញុំអាចផ្តល់ការសម្រេចចិត្តជូនអ្នកក្នុងរយៈពេលមួយម៉ោង។ វាក៏ជាការផ្ដល់ជូនដ៏អស្ចារ្យផងដែរជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌទូទាត់សងដែលអាចបត់បែនបានចន្លោះពីប្រាំមួយខែដល់បីឆ្នាំ។

ការលក់បានកាន់តែច្រើន តម្លៃបានកាន់តែខ្ពស់

ជម្រើសហិរញ្ញវត្ថុដ៏រហ័សដែលមានក្នុងហាងស្រាប់ក៏បង្កើនតម្លៃនៃការលក់ផងដែរ។ យោងតាមក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានជូនអតិថិជនរបស់ប្រទេសអាមេរិក Affirm បានបញ្ចាក់ថាតម្លៃនៃការលក់អាចកើនឡើងរហូតដល់ 85% ដោយគ្រាន់តែផ្ដល់សេវាហិរញ្ញវត្ថុភ្លាមៗនៅទីកន្លែងលក់។

ស្វែងយល់បន្ថែមនៅថ្ងៃនេះ

ដើម្បីស្វែងយល់បន្ថែមអំពីរបៀបផ្តល់កម្ចីបង់រំលស់ ADVANCE របស់ធនាគារ ប្រេដ ខេមបូឌា ទៅកាន់អតិថិជនរបស់អ្នក ដោយគ្រាន់តែអ៊ីម៉ែលទៅកាន់ advance@bredcambodia.com.kh