Car Loan - BRED Bank Cambodia

ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក

ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក

ក្លាយជាម្ចាស់រថយន្តដែលអ្នកចង់បានជាមួយឥណទានរថយន្តដែលមានភាពប្រកួតប្រជែងរបស់យើងខ្ញុំ

វាពិតជាងាយស្រួលដើម្បីក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃជាមួយនឹងឥណទានរថយន្តដែលមានភាពប្រកួតប្រជែងពីធនាគារ ប្រេដ ។ ពេលលោកអ្នកកាន់លុយសុទ្ធទៅទិញរថយន្ត លោកអ្នកអាចមានលទ្ធភាពចរចា ដើម្បីទទួលបានការផ្តល់ជូនពិសេស។ បន្ទាប់មកលោកអ្នកអាចបង់សងបណ្តាក់ប្រចាំខែ លើឥណទានរថយន្តថ្មីរបស់លោកអ្នក។ សូមចំណាយពេលបន្តិច ដើម្បីស្វែងយល់អំពីឥណទានរថយន្តដ៏អស្ចារ្យរបស់យើងខ្ញុំ។

លក្ខណៈ​ពិសេស

តម្រូវឲ្យមានប្រាក់កក់ត្រឹមតែ ២០% ប៉ុណ្ណោះនៃតម្លៃឡាន

អត្រាការប្រាក់មានភាពប្រកួតប្រជែង

រយៈពេលកម្ចីរហូតដល់ ៦ឆ្នាំ

មិនតម្រូវឲ្យមានទ្រព្យបញ្ចាំ

ជម្រើសប្រាក់រៀល ឬរូបិយប័ណ្ណអន្តរជាតិ

ចង់ស្វែងយល់បន្ថែមអំពីប្រាក់ឥណទានរថយន្តរបស់ធនាគារ ប្រេដ? យើងខ្ញុំនឹងទំនាក់ទំនងទៅលោកអ្នក។

ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការពិភាក្សាផែនការរបស់លោកអ្នក និងចាប់ផ្តើមរៀបឯកសារឥណទានជូនលោកអ្នកនៅថ្ងៃនេះ។

សេចក្តីជូនដំណឹងដល់អតិថិជន

ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមចេញសេចក្តីប្រកាសអំពីការក្លែងបន្លំជាបន្ទាន់

ធនាគារ ប្រេដ ប៊ែង ខេមបូឌា នាពេលថ្មីៗនេះបានទទួលដំណឹងអំពីករណីដែលមានជនបោកប្រាស់បានធ្វើការប្រើប្រាស់រូបភាពសាខាបាត់ដំបងរបស់ធនាគារយើងខ្ញុំជាមួយនឹងការកែប្រែស្លាកយីហោ និងឈ្មោះរបស់ធនាគារយើងខ្ញុំ ដើម្បីប៉ុនប៉ងបោកប្រាស់អតិថិជនដែលមិនបានដឹងព័ត៌មាន។

សូមបញ្ជាក់ថាធនាគារ ប្រេដ ប៊ែង ខេមបូឌា មិនមានការពាក់ព័ន្ធជាមួយស្ថាប័នដែលហៅខ្លួនឯងថា ‘ធនាគារ BAB’ ឬ ‘BAB Loan’ ហើយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ មិនមែនជាធនាគារដែលមានអាជ្ញាប័ណ្ណនោះទេ។

ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានសាខាតែមួយគត់ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងនៅផ្ទះលេខ 36 & 37 ផ្លូវលេខ 1 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រសិនបើអតិថិជនណាមួយបានឃើញភស្តុតាងនៃជនក្លែងបន្លំដែលប៉ុនប៉ងប្រើប្រាស់រូបថត ឬស្លាកយីហោរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមលោកអ្នករាយការណ៍ជាបន្ទាន់ទៅកាន់ធនាគារ និងអាជ្ញាធរមានសមត្ថកិច្ច។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះស្ថាប័ន ឬបុគ្គលណាដែលប្រើប្រាស់រូបភាព និង អត្តសញ្ញាណម៉ាករបស់ធនាគារដោយគ្មានការអនុញ្ញាត។

យើងខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងយល់ដឹងពីការបោកប្រាស់ដែលអាចនឹងកើតឡើង ព្រមទាំងរាយការណ៍ពីប្រភពគួរឲ្យសង្ស័យណាមួយជាបន្ទាន់។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងមិនទទួលខុសត្រូវចំពោះរាល់សកម្មភាដែលធ្វើឡើងដោយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ ឬការខាតបង់ណាមួយដែលបង្កឡើងដោយបុគ្គល ឬស្ថាប័នណាមួយ ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មទាំងនេះឡើយ។

សូមអរគុណ!