Trade Finance - BRED Bank Cambodia

ឈានមុខគេលើហិរញ្ញប្បទានពាណិជ្ជកម្ម

ឈានមុខគេលើហិរញ្ញប្បទានពាណិជ្ជកម្ម

ឈានមុខគេលើហិរញ្ញប្បទានពាណិជ្ជកម្ម

មិនថាលោកអ្នកកំពុងប្រកបអាជីវកម្មទៅកាន់ទីផ្សារអន្ដរជាតិ ឬនៅកម្ពុជាក្តីយើងខ្ញុំអាចជួយរាល់តម្រូវការទាក់ទងនឹងហិរញ្ញប្បទានពាណិជ្ជកម្មរបស់លោកអ្នក។ ប្រធានផ្នែកទំនាក់ទំនងប្រកបដោយបទពិសោធរបស់យើងខ្ញុំ អាចផ្តល់ប្រឹក្សាយោបល់លើតម្រូវការរបស់លោកអ្នក ក៏ដូចជាណែនាំផលិតផល និងសេវាធនាគារដែលត្រឹមត្រូវ ដើម្បីធានាថាប្រតិបត្តិការរបស់អ្នកដំណើរការទៅដោយរលូនគ្រប់ពេល។

លិខិតឥណទានជួយអ្នកនាំទំនិញចូល-ចេញ ដើម្បីកាត់បន្ថយហានិភ័យ និងជួយសម្រួលដល់ការទិញ និងប្រតិបត្តិការលក់ដែលមានសុវត្ថិភាព។ ធនាគារ ប្រេដ មានបទពិសោធច្រើនក្នុងវិស័យនេះ ហើយអាចផ្តល់ទុន និងឯកសារត្រឹមត្រូវដើម្បីធានាថាអាជីវកម្មរបស់លោកអ្នកត្រូវបានអនុវត្តតាមក្រិតក្រមប្រកបដោយប្រសិទ្ធភាព។
បង្កាន់ដៃទទួលភារៈកិច្ចគ្រប់គ្រងអនុញ្ញាតឱ្យលោកអ្នកទូទាត់លើលិខិតឥណទានពេលដល់កំណត់ ដោយផ្តល់ឥណទានទុនបង្វិលអាជីវកម្មដែលលោកអ្នកអាចនឹងខ្វះខាត។ ជាថ្មីម្តងទៀត ប្រសិនបើលោកអ្នកត្រូវការសេវានេះ យើងខ្ញុំអាចជួយបាន។
ចំណុចសំខាន់គួរកត់សម្គាល់លើផ្នែកមួយនៃសម្ព័ន្ធធនាគារអន្ដរជាតិដ៏ជោគជ័យរបស់ធនាគារ ប្រេដ នោះគឺកិត្តិនាមដ៏ល្បីរន្ទឺ។ អាជីវកម្មរបស់លោកអ្នកអាចទាញយកភាពរឹងមាំនេះ ដើម្បីជាដំណោះស្រាយលើការចេញប្រភេទប័ណ្ណធានាផ្សេងៗគ្នារួមមាន៖ ធានាលើការដេញថ្លៃ ​ធានា​លើ​ការ​អនុវត្ត​កិច្ចសន្យា​ ធានាលើការទូទាត់ជាមុន ធានា​លើ​ការ​ឃាត់ទុក​សាច់​ប្រាក់ ធានាលើការទូទាត់ ធានាលើការទទួលខុសត្រូវ ធានាលើការដឹកជញ្ជូន និងលិខិតឥណទានប្រចាំការ។
យើងខ្ញុំក៏ផ្តល់ជូនសេវាប្រមូលឯកសារដែលយើងខ្ញុំធ្វើការប្រមូលការទូទាត់ពីអ្នកនាំចូល និងចេញឯកសារ ពាណិជ្ជកម្មដែលពាក់ព័ន្ធទៅនឹងអ្នកនាំចូលដោយផ្អែកលើការណែនាំរបស់ធនាគារ មិនថា Document againts Payment ឬ Documents againts Acceptance។

ពិនិត្យការវាយតម្លៃ

money icon

$0

ប៉ាន់ស្មានទឹកប្រាក់ទូទាត់សងប្រចាំខែ

លទ្ធផលនៃការគណនាជាតួលេខប៉ាន់ស្មានតែប៉ុណ្ណោះ។ ធនាគារ ប្រេដ យើងខ្ញុំលើកទឹកចិត្តឱ្យខាងធនាគារយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក
ដើម្បីពិភាក្សាលើស្ថានភាពជាក់ស្តែង និងស្វែងរកជម្រើសល្អបំផុតសម្រាប់លោកអ្នក។

ចង់ពិភាក្សាលើតម្លៃប៉ាន់ស្មានឥណទានផ្ទះរបស់លោកអ្នក? ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការជម្រាបព័ត៌មានលម្អិតលើជម្រើស និងផ្តើមរៀបចំឯកសារឥណទានផ្ទះជូនលោកអ្នកភ្លាមៗ។

សេចក្តីជូនដំណឹងដល់អតិថិជន

ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមចេញសេចក្តីប្រកាសអំពីការក្លែងបន្លំជាបន្ទាន់

ធនាគារ ប្រេដ ប៊ែង ខេមបូឌា នាពេលថ្មីៗនេះបានទទួលដំណឹងអំពីករណីដែលមានជនបោកប្រាស់បានធ្វើការប្រើប្រាស់រូបភាពសាខាបាត់ដំបងរបស់ធនាគារយើងខ្ញុំជាមួយនឹងការកែប្រែស្លាកយីហោ និងឈ្មោះរបស់ធនាគារយើងខ្ញុំ ដើម្បីប៉ុនប៉ងបោកប្រាស់អតិថិជនដែលមិនបានដឹងព័ត៌មាន។

សូមបញ្ជាក់ថាធនាគារ ប្រេដ ប៊ែង ខេមបូឌា មិនមានការពាក់ព័ន្ធជាមួយស្ថាប័នដែលហៅខ្លួនឯងថា ‘ធនាគារ BAB’ ឬ ‘BAB Loan’ ហើយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ មិនមែនជាធនាគារដែលមានអាជ្ញាប័ណ្ណនោះទេ។

ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានសាខាតែមួយគត់ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងនៅផ្ទះលេខ 36 & 37 ផ្លូវលេខ 1 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រសិនបើអតិថិជនណាមួយបានឃើញភស្តុតាងនៃជនក្លែងបន្លំដែលប៉ុនប៉ងប្រើប្រាស់រូបថត ឬស្លាកយីហោរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមលោកអ្នករាយការណ៍ជាបន្ទាន់ទៅកាន់ធនាគារ និងអាជ្ញាធរមានសមត្ថកិច្ច។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះស្ថាប័ន ឬបុគ្គលណាដែលប្រើប្រាស់រូបភាព និង អត្តសញ្ញាណម៉ាករបស់ធនាគារដោយគ្មានការអនុញ្ញាត។

យើងខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងយល់ដឹងពីការបោកប្រាស់ដែលអាចនឹងកើតឡើង ព្រមទាំងរាយការណ៍ពីប្រភពគួរឲ្យសង្ស័យណាមួយជាបន្ទាន់។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងមិនទទួលខុសត្រូវចំពោះរាល់សកម្មភាដែលធ្វើឡើងដោយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ ឬការខាតបង់ណាមួយដែលបង្កឡើងដោយបុគ្គល ឬស្ថាប័នណាមួយ ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មទាំងនេះឡើយ។

សូមអរគុណ!