យើងខ្ញុំមានផ្ដល់ជូនគ្រប់សេវាចាប់ពីសេវាកម្មទូទាត់ប្រាក់ សេវាហិរញ្ញវត្ថុសម្រាប់អតិថិជន រហូតដល់សេវាបើកប្រាក់បៀវត្សរ៍
សេវាទូទាត់ប្រាក់
សេវាទូទាត់ប្រាក់ដ៏ទំនើបបំផុតរបស់យើងខ្ញុំផ្តល់នូវអ្វីគ្រប់យ៉ាងដែលអាជីវកម្មរបស់អ្នកត្រូវការដើម្បីជួយឲ្យប្រតិបត្តិការរបស់អតិថិជនកាន់តែមានភាពរហ័ស និងងាយស្រួល។ ចាប់ពីម៉ាស៊ីនឆូតកាតរហូតដល់កូដ KHQR យើងខ្ញុំផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុត។
សេវាហិរញ្ញវត្ថុសម្រាប់អតិថិជន
ចង់បង្កើនការលក់ឲ្យបានកាន់តែច្រើនជាងនេះទេ? ផ្តល់ជូនអតិថិជនរបស់អ្នកនូវដំណោះស្រាយ “ទិញឥឡូវនេះ ទូទាត់ពេលក្រោយ” ដ៏ល្អឥតខ្ចោះជាមួយកម្ចីបង់រំលស់ ADVANCE ពីធនាគារ ប្រេដ ខេមបូឌា។ ជាមួយនឹងការសម្រេចចិត្តក្នុងការផ្ដល់ឥណទានរហ័ស និងអត្រាការប្រាក់ដ៏គួរឲ្យទាក់ទាញ វាជាមធ្យោបាយដ៏ងាយស្រួលក្នុងការបង្កើនការលក់។
សេវាបើកប្រាក់បៀវត្សរ៍
សេវាកម្មបើកប្រាក់បៀវត្សរ៍ដែលមានតម្លៃទាបរបស់យើងខ្ញុំគឺមិនត្រឹមតែផ្ដល់ជូននូវវិធីងាយស្រួលក្នុងការទូទាត់ប្រាក់បៀវត្សរ៍ជូនបុគ្គលិករបស់អ្នកប៉ុណ្ណោះទេ។ វាគឺជាកញ្ចប់អត្ថប្រយោជន៍ដ៏ពេញលេញមួយសម្រាប់បុគ្គលិករបស់លោកអ្នក ដែលត្រូវបានធ្វើឡើង ដើម្បីធ្វើឲ្យពួកគាត់ងាយស្រួលក្នុងការគ្រប់គ្រង ប្រើប្រាស់សាច់ប្រាក់ និងស្នើសុំកម្ចីដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុផងដែរ។