Home Loan - BRED Bank Cambodia

ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក

ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក

ក្លាយជាម្ចាស់ផ្ទះដែលអ្នកចង់បានជាមួយធនាគារ ប្រេដ

មិនថាអ្នកត្រូវការផ្ទះធំជាងមុនសម្រាប់សមាជិកគ្រួសារថ្មី ឬកំពុងត្រៀមទៅរស់នៅក្នុងផ្ទះដំបូងរបស់អ្នកនោះទេ ធនាគារ ប្រេដ នៅទីនេះដើម្បីជួយសម្រេចឲ្យគេហដ្ឋានដែលអ្នកស្រមៃក្លាយជាការពិត។ បើទោះបីជាអ្នកកំពុង ស្វែងរកការផ្ទេរឥណទានផ្ទះ ឬធ្វើការវិនិយោគលើអចលនទ្រព្យដើម្បីដាក់ជួល យើងក៏អាចជួយបានផងដែរ។

ជ្រើសរើសឥណទានផ្ទះពីធនាគារ ប្រេដ ដើម្បីទទួលបាន៖

អត្រាការប្រាក់ពិសេស

រយៈពេលកម្ចីដល់ទៅ ២០ឆ្នាំ

ឯកសារមិនស្មុគស្មាញ

អនុម័តរហ័ស

ការប្រាក់ទាប ងាយស្រួលលៃលក

រយៈពេល

ការប្រាក់

ឆ្នាំទី ១

៦.៦៦%

ឆ្នាំទី ២-១៥

៧.៧៧%

ឆ្នាំទី ២-២០

៧.៨៨%

ស្វែងយល់បន្ថែមអំពីឥណទានផ្ទះ និងការប្រាក់ដ៏អស្ចារ្យដែលយើងខ្ញុំផ្ដល់ជូន។

ទូរសព្ទមកយេីងខ្ញុំ

ជាប់រវល់? យើងខ្ញុំនឹងទាក់ទងនៅពេលក្រោយ។

ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នកថ្ងៃនេះ?​​ យើងខ្ញុំរីករាយក្នុងការពិភាក្សាលើផែនការ និងចាប់ផ្តើមរៀបចំឯកសារជូនលោកអ្នកនៅថ្ងៃនេះ។

សេចក្តីជូនដំណឹងដល់អតិថិជន

ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមចេញសេចក្តីប្រកាសអំពីការក្លែងបន្លំជាបន្ទាន់

ធនាគារ ប្រេដ ប៊ែង ខេមបូឌា នាពេលថ្មីៗនេះបានទទួលដំណឹងអំពីករណីដែលមានជនបោកប្រាស់បានធ្វើការប្រើប្រាស់រូបភាពសាខាបាត់ដំបងរបស់ធនាគារយើងខ្ញុំជាមួយនឹងការកែប្រែស្លាកយីហោ និងឈ្មោះរបស់ធនាគារយើងខ្ញុំ ដើម្បីប៉ុនប៉ងបោកប្រាស់អតិថិជនដែលមិនបានដឹងព័ត៌មាន។

សូមបញ្ជាក់ថាធនាគារ ប្រេដ ប៊ែង ខេមបូឌា មិនមានការពាក់ព័ន្ធជាមួយស្ថាប័នដែលហៅខ្លួនឯងថា ‘ធនាគារ BAB’ ឬ ‘BAB Loan’ ហើយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ មិនមែនជាធនាគារដែលមានអាជ្ញាប័ណ្ណនោះទេ។

ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានសាខាតែមួយគត់ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងនៅផ្ទះលេខ 36 & 37 ផ្លូវលេខ 1 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រសិនបើអតិថិជនណាមួយបានឃើញភស្តុតាងនៃជនក្លែងបន្លំដែលប៉ុនប៉ងប្រើប្រាស់រូបថត ឬស្លាកយីហោរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមលោកអ្នករាយការណ៍ជាបន្ទាន់ទៅកាន់ធនាគារ និងអាជ្ញាធរមានសមត្ថកិច្ច។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះស្ថាប័ន ឬបុគ្គលណាដែលប្រើប្រាស់រូបភាព និង អត្តសញ្ញាណម៉ាករបស់ធនាគារដោយគ្មានការអនុញ្ញាត។

យើងខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងយល់ដឹងពីការបោកប្រាស់ដែលអាចនឹងកើតឡើង ព្រមទាំងរាយការណ៍ពីប្រភពគួរឲ្យសង្ស័យណាមួយជាបន្ទាន់។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងមិនទទួលខុសត្រូវចំពោះរាល់សកម្មភាដែលធ្វើឡើងដោយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ ឬការខាតបង់ណាមួយដែលបង្កឡើងដោយបុគ្គល ឬស្ថាប័នណាមួយ ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មទាំងនេះឡើយ។

សូមអរគុណ!