ផ្តល់អត្ថប្រយោជន៍បន្ថែមដល់បុគ្គលិករបស់លោកអ្នកដោយមិនចំណាយសូម្បីមួយកាក់មួយសេន!
រាល់អាជីវកម្មទាំងអស់ត្រូវពឹងផ្អែកលើប្រព័ន្ធគ្រប់គ្រងបើកប្រាក់បៀវត្សន៍។ យើងខ្ញុំយល់ច្បាស់លើបញ្ហានេះ។ ទោះបីជាវាមានសារៈសំខាន់ដើម្បីឱ្យប្រាកដថា បុគ្គលិកគ្រប់រូបទទួលបានប្រាក់ខែគ្រប់ចំនួន និងមិនយឺតយ៉ាវ ប៉ុន្តែយើងខ្ញុំគិតថាវាគួរតែប្រសើរជាងនេះ។
កញ្ចប់សេវាប្រាក់បៀវត្សន៍នេះ មានឈ្មោះថា “រីករាយ” ដែលជាកញ្ចប់សេវាផ្តល់អត្ថប្រយោជន៍ពេញលេញដល់បុគ្គលិក ដោយបានរៀបចំឡើងដើម្បីបន្ថែមគុណតម្លៃពិតប្រាកដដល់បុគ្គលិកទាំងអស់របស់លោកអ្នក។ ជាងនេះទៀតសោធ “រីករាយ” ផ្តល់ឱ្យបុគ្គលិករបស់លោកអ្នកនូវផលិតផល និងសេវាហិរញ្ញវត្ថុដែលពួកគាត់ត្រូវការ (រួមទាំងធនាគារប្រចាំថ្ងៃ ឥណទានទិញផ្ទះថ្មី សន្សំ និងឥណទានលក្ខណៈបុគ្គល) ខណៈពេលជួយបង្កើនភក្តីភាព និងផលិតភាពការងាររបស់បុគ្គលិក។
ចង់ស្វែងយល់បន្ថែមអំពីដំណោះស្រាយសេវាបើកប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍បុគ្គលិក?
ជាប់រវល់? យើងខ្ញុំនឹងទាក់ទងនៅពេលក្រោយ។
ដើម្បីស្វែងយល់បន្ថែមអំពីសេវាបើកប្រាក់បៀវត្សន៍ដ៏រំភើបរីករាយនេះ រួមផ្សំនឹងអត្ថប្រយោជន៍បុគ្គលិក សូមពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនង ឬបំពេញព័ត៌មានដើម្បីខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក។