Fixed term deposit - BRED Bank Cambodia

ទទួលបានទឹកប្រាក់សន្សំសរុបក្នុងរយៈកាលកំណត់ដែលសមស្របចំពោះលោកអ្នក

ទទួលបានទឹកប្រាក់សន្សំសរុបក្នុងរយៈកាលកំណត់ដែលសមស្របចំពោះលោកអ្នក

គណនីសន្សំមានកាលកំណត់

អត្រាការប្រាក់របស់គណនីសន្សំមានកាលកំណត់របស់ធនាគារ ប្រេដ អាស្រ័យលើរយៈពេលនៃការសន្សំរបស់លោកអ្នក។ នេះជាវិធីដ៏ឆ្លាតវៃ ដែលអនុញ្ញាតឱ្យ លោកអ្នកដឹងអំពីអត្រាការប្រាក់ជាក់លាក់ដែលលោកអ្នកនឹងទទួលបាន។

  • សន្សំជាមួយរយៈពេលបានព្រមព្រៀងពី ៣ខែ ទៅ ៣ឆ្នាំ
  • អត្រាការប្រាក់មានភាពប្រកួតប្រជែង
  • បើកគណនីត្រឹមតែ ១០០០ ដុល្លារ
  • សន្សំជាប្រាក់រៀល ប្រាក់ដុល្លារ ប្រាក់អឺរ៉ូ ឬប្រាក់បាត
  • រីករាយជាមួយសេវាធនាគារស្តង់ដារអន្តរជាតិប្រកបដោយស្ថេរភាព និងសុវត្ថិភាព
  • ជម្រើសក្នុងការទទួលបានការប្រាក់នៅចុងកាលកំណត់ ប្រចាំខែ ឬទទួលយកមុន

មានចំណាប់អារម្មណ៍លើគណនីសន្សំមានកាលកំណត់? យើងខ្ញុំនឹងទាក់ទងទៅកាន់លោកអ្នក។

ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការពិភាក្សាលើតម្រូវការ បញ្ជាក់អំពីអត្រាការប្រាក់ ដើម្បីចាប់ផ្តើមដំណើរការបើកគណនីជូនលោកអ្នកនៅថ្ងៃនេះ។

សេចក្តីជូនដំណឹងដល់អតិថិជន

ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមចេញសេចក្តីប្រកាសអំពីការក្លែងបន្លំជាបន្ទាន់

ធនាគារ ប្រេដ ប៊ែង ខេមបូឌា នាពេលថ្មីៗនេះបានទទួលដំណឹងអំពីករណីដែលមានជនបោកប្រាស់បានធ្វើការប្រើប្រាស់រូបភាពសាខាបាត់ដំបងរបស់ធនាគារយើងខ្ញុំជាមួយនឹងការកែប្រែស្លាកយីហោ និងឈ្មោះរបស់ធនាគារយើងខ្ញុំ ដើម្បីប៉ុនប៉ងបោកប្រាស់អតិថិជនដែលមិនបានដឹងព័ត៌មាន។

សូមបញ្ជាក់ថាធនាគារ ប្រេដ ប៊ែង ខេមបូឌា មិនមានការពាក់ព័ន្ធជាមួយស្ថាប័នដែលហៅខ្លួនឯងថា ‘ធនាគារ BAB’ ឬ ‘BAB Loan’ ហើយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ មិនមែនជាធនាគារដែលមានអាជ្ញាប័ណ្ណនោះទេ។

ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានសាខាតែមួយគត់ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងនៅផ្ទះលេខ 36 & 37 ផ្លូវលេខ 1 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រសិនបើអតិថិជនណាមួយបានឃើញភស្តុតាងនៃជនក្លែងបន្លំដែលប៉ុនប៉ងប្រើប្រាស់រូបថត ឬស្លាកយីហោរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមលោកអ្នករាយការណ៍ជាបន្ទាន់ទៅកាន់ធនាគារ និងអាជ្ញាធរមានសមត្ថកិច្ច។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះស្ថាប័ន ឬបុគ្គលណាដែលប្រើប្រាស់រូបភាព និង អត្តសញ្ញាណម៉ាករបស់ធនាគារដោយគ្មានការអនុញ្ញាត។

យើងខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងយល់ដឹងពីការបោកប្រាស់ដែលអាចនឹងកើតឡើង ព្រមទាំងរាយការណ៍ពីប្រភពគួរឲ្យសង្ស័យណាមួយជាបន្ទាន់។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងមិនទទួលខុសត្រូវចំពោះរាល់សកម្មភាដែលធ្វើឡើងដោយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ ឬការខាតបង់ណាមួយដែលបង្កឡើងដោយបុគ្គល ឬស្ថាប័នណាមួយ ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មទាំងនេះឡើយ។

សូមអរគុណ!