កាតឥណទាន - BRED Bank Cambodia

មិនថាលោកអ្នកពេញចិត្តអ្វីនោះទេ លោកអ្នកអាចទិញវាបានជាមួយកាតឥណទានរបស់យើងខ្ញុំ

ទិញអ្វីគ្រប់យ៉ាងតាមតម្រូវការរបស់លោកអ្នកជាមួយឥណទានរហ័ស

លោកអ្នកមិនចាំបាច់តែសន្សំរហូតទេដើម្បីទទួលបានអ្វីដែលលោកអ្នកចង់បាននោះ។ ជាមួយកាតឥណទាន Visa ធនាគារ ប្រេដ លោកអ្នកអាចទិញអ្វីទាំងនោះបានភ្លាមៗ និងទូទាត់ប្រាក់នៅពេលក្រោយ។ វាស្ថិតលើការប្រើប្រាស់់កាតឥណទានរបស់លោកអ្នក។ លោកអ្នកអាចទិញស្ទើរតែគ្រប់បែបយ៉ាង។ មិនថាលោកអ្នកពេញចិត្តអ្វីនោះទេ លោកអ្នកអាចទិញវាបានដោយប្រើកាតឥណទានរបស់ធនាគារ ប្រេដ។

កាតឥណទានដែលស័ក្ដិសមសម្រាប់លោកអ្នក

កាតឥណទានរបស់លោកអ្នកអាចនឹងមានទឹកប្រាក់រហូតដល់ទៅ 50,000 ដុល្លារ ស្ថិតលើដែនកំណត់ឥណទានរបស់លោកអ្នក។ មិនត្រូវការទ្រព្យបញ្ចាំ ហើយលោកអ្នកនឹងទទួលបានកាតដែលលោកអ្នកអាចទិញ និងដកជាសាច់ប្រាក់នៅទូទាំងពិភពលោកបានគ្រប់ទីកន្លែងដែលកាត Visa ត្រូវបានទទួលស្គាល់។

ការទូទាត់ប្រាក់ទៅតាមការកំណត់របស់លោកអ្នក

ប្រើប្រាស់កាតឥណទានគឺដូចជាការស្នើសុំកម្ចីរយៈពេលខ្លីជាមួយនឹងឥណទានគ្មានការប្រាក់រហូតដល់ 50 ថ្ងៃ។ លោកអ្នកនឹងមានជម្រើសរវាងការទូទាត់ប្រាក់សរុប ឬការទូទាត់ប្រាក់អប្បបរមាទៅតាមការកំណត់របស់លោកអ្នកដោយទូទាត់សងប្រចាំខែជាអប្បបរមាស្មើនឹង 15% នៃចំនួនសមតុល្យរបស់លោកអ្នក។

តាមដានការចំណាយរបស់លោកអ្នក

យើងខ្ញុំនឹងផ្ញើអុីម៉ែលទៅលោកអ្នកនូវរបាយការណ៍កាតឥណទានជារៀងរាល់ខែ (ឬលោកអ្នកអាចពិនិត្យមើលរបាយការណ៍របស់លោកអ្នកនៅលើកម្មវិធីទូរសព្ទរបស់លោកអ្នក) ដូច្នេះលោកអ្នកអាចតាមដានការចំណាយរបស់លោកអ្នក និងការទូទាត់ប្រាក់របស់លោកអ្នក។

រីករាយជាមួយឆ្នាំដំបូងដោយមិនគិតកម្រៃសេវា! 

យើងខ្ញុំនឹងមិនគិតកម្រៃសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូងរបស់អ្នកទេ ហើយអ្នកនឹងចំណេញ $20 សម្រាប់កាតឥណទាន Classic និង $200 សម្រាប់កាត Platinum ! ជាមួយកម្មវិធីបញ្ចុះតម្លៃលើកម្រៃសេវាប្រចាំឆ្នាំរបស់យើងខ្ញុំ អ្នកនឹងមិនចាំបាច់បង់កម្រៃសេវាប្រចាំឆ្នាំនាពេលអនាគតទេ ប្រសិនបើអ្នកចំណាយដល់លក្ខខណ្ឌជាក់លាក់ណាមួយ។ 

ជ្រើសរើសកាតដែលស័ក្ដិសមសម្រាប់អ្នក

កាតឥណទាន Classic

  • ដែនកំណត់ឥណទានដល់ទៅ $4,000
  • ថ្លៃសេវាប្រចាំឆ្នាំ $20 ($10 សម្រាប់កាតរង)
  • អត្រាការប្រាក់ 18% ក្នុងមួយឆ្នាំ
  • អាចដកជាសាច់ប្រាក់បានរហូតដល់ 20% នៃដែនកំណត់ឥណទាន
  • ការទូទាត់សងប្រចាំខែមានអប្បបរមាត្រឹម 15% (ឬសងទាំងស្រុងប្រសិនបើតិចជាង $15)
  • រយៈពេលនៃការសងដោយគ្មានការប្រាក់រហូតដល់ 50 ថ្ងៃ

កាតឥណទាន PLATINUM

  • ដែនកំណត់ឥណទានចាប់ពី $4,000 ដល់ $50,000
  • ថ្លៃសេវាប្រចាំឆ្នាំ $200 ($100 សម្រាប់កាតរង)
  • កញ្ចប់ធានារ៉ាប់រងសម្រាប់ការធ្វើដំណើរមានរហូតដល់ $1,000,000
  • ការស្វាគមន៍នៅបន្ទប់រង់ចាំពិសេសតាមអាកាសយានដ្ឋានជាមួយកាតសមាជិក Priority Pass ដោយគ្មានកំណត់
  • អត្រាការប្រាក់ 18% ក្នុងមួយឆ្នាំ
  • អាចដកជាសាច់ប្រាក់បានរហូតដល់ 20% នៃដែនកំណត់ឥណទាន
  • ការទូទាត់សងប្រចាំខែមានអប្បបរមាត្រឹម 15% (ឬសងទាំងស្រុងប្រសិនបើតិចជាង $15)
  • រយៈពេលនៃការសងដោយគ្មានការប្រាក់រហូតដល់ 50 ថ្ងៃ

ចំណេញលើកម្រៃសេវាប្រចាំឆ្នាំ! មិនគិតកម្រៃសេវាប្រចាំឆ្នាំក្នុងឆ្នាំដំបូង ព្រមទាំងទទួលបានការបញ្ចុះតម្លៃបន្ថែមដោយគ្រាន់តែប្រើប្រាស់កាតឥណទានរបស់អ្នក។

ប្រភេទកាតឥណទានលក្ខខណ្ឌនៃការចំណាយប្រចាំឆ្នាំ*បញ្ចុះតម្លៃលើកម្រៃសេវាប្រចាំឆ្នាំ
កាត Classic
(កាតចំបង / កាតរង)
$200100%
កាត Platinum
(កាតចំបង)
$8,00050%
$16,000100%
កាត Platinum
(កាតរង)
$8,000100%

ការចំណាយរាប់បញ្ចូលតែការធ្វើប្រតិបត្តិការជាមួយអាជីវករតែប៉ុណ្ណោះ។ ប្រតិបត្តិការដកសាច់ប្រាក់មិនរាប់បញ្ចូលទៅក្នុងលក្ខខណ្ឌនៃការចំណាយប្រចាំឆ្នាំរបស់អ្នកទេ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ទាញយកលក្ខខណ្ឌលម្អិតរបស់យើងខ្ញុំនៅទីនេះ

កាតឥណទាន Visa របស់ធនាគារ ប្រេដកាតឥណទាន Classicកាតឥណទាន Platinum
សេវាប្រចាំឆ្នាំគណនីចម្បង
$20
គណនីរង
$10
គណនីចម្បង
$200
គណនីរង
$100
អត្រាការប្រាក់លើការប្រើប្រាស់កាតក្នុងការទិញទំនិញ18% ក្នុងមួយឆ្នាំ
អត្រាការប្រាក់លើការដកសាច់ប្រាក់សុទ្ធ18% ក្នុងមួយឆ្នាំ
រយៈពេលនៃការទូទាត់20 ថ្ងៃ
ការទូទាត់សងប្រចាំខែជាអប្បបរមា15% នៃចំនួនទឹកប្រាក់សរុប (តិចបំផុត $15)
ដែនកំណត់នៃការដកជាសាច់ប្រាក់20% នៃដែនកំណត់ឥណទាន
ថ្លៃសេវាលើការដកប្រាក់2% នៃចំនួនទឹកប្រាក់សរុប (តិចបំផុត $5)
កម្រៃសេវាលើការប្តូររូបិយប័ណ្ណអន្តរជាតិ2.5%
ថ្លៃសេវាប្រើលើសដែនកំណត់ឥណទាន$10
ថ្លៃសេវាចំពោះការទូទាត់យឺត5% នៃចំនួនទឹកប្រាក់ជាអប្បបរមា (តិចបំផុត $5)
ថ្លៃសេវាប្ដូរកាត$10
កម្មវិធីបញ្ចុះតម្លៃលើសេវាប្រចាំឆ្នាំ
មានសិទ្ធិទទួលបានកាតសមាជិក Priority PassN/A
កញ្ចប់ធានារ៉ាប់រងសម្រាប់ការធ្វើដំណើរ ( រហូតដល់ $1,000,000) N/A