World Package - BRED Bank Cambodia

ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក

ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក

កញ្ចប់គណនីរចនាឡើងសម្រាប់ពិភពហិរញ្ញវត្ថុរបស់លោកអ្នក

កញ្ចប់គណនី World គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់ លោកអ្នកដែលធ្វើការទូទាត់ក្រៅប្រទេសជាប្រចាំ ឬធ្វើដំណើរញឹកញាប់។ កញ្ចប់គណនី World ជាកញ្ចប់គណនីអន្តរជាតិពិតប្រាកដ ដែលផ្តល់ជម្រើស រូបិយប័ណ្ណ និងផ្តល់ជូនទាំងជម្រើសគណនីចរន្ត និងគណនីសន្សំ។ ជាមួយនឹងអត្រាអនុគ្រោះ លើសេវាផ្ទេរប្រាក់អន្តរជាតិទៅក្រៅប្រទេស និងលក្ខខណ្ឌពិសេសៗជាច្រើនទៀត ធ្វើឲ្យកញ្ចប់គណនី World វាជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។

ល្អសម្រាប់ការផ្ញើប្រាក់ទៅបរទេស

សមស្របសម្រាប់អ្នកធ្វើដំណើរញឹកញាប់

ជម្រើសរូបិយប័ណ្ណ

ប័ណ្ណឥណពន្ធវីសាអន្តរជាតិ

  • ប័ណ្ណឥណពន្ធវីសាអន្តរជាតិ
  • ផ្តល់ការស្នើទឹកប្រាក់ជំពាក់ធនាគារ
  • សាខាធនាគារ សេវាបម្រើអតិថិជន សេវាធានាគារលើអ៉ីនធើណិត និងកម្មវិធីលើទូរសព្ទ
  • ជម្រើសគណនីប្រាក់រៀល និងរូបិយប័ណ្ណអន្តរជាតិ
  • ដកប្រាក់ពីម៉ាស៊ីនអេធីអ៉ឹម ២៤ ម៉ោង
  • គណនីលក្ខណៈបុគ្គល ឬគណនីរួម
  • អនុគ្រោះពិសេសលើអត្រាផ្ទេរប្រាក់ក្រៅប្រទេស
*ផ្តល់ការស្នើទឹកប្រាក់ជំពាក់ធនាគារ ស្ថិតក្រោមការ ទទួលយកឥណទាន។ អត្រាការប្រាក់អនុវត្តលើ សមតុល្យប្រាក់សន្សំលើសពី ១០០ដុល្លារ និងសមតុល្យគណនីចរន្តលើសពី ១០០០ដុល្លារ។
ចំនួនទឹកប្រាក់ជាដុល្លារអាមេរិកលើកលែងតែមានការបញ្ជាក់ផ្សេង។ ថ្លៃសេវា
  • សេវាប្រចាំខែ៖ ៣ ដុល្លារ
  • ថ្លៃសេវាក្រោមសមតុល្យអប្បបរមាជាមធ្យម៖ ៤០ ដុល្លារ
  • ថ្លៃសេវាអសកម្ម (ក្នុងមួយឆមាស)៖ ១០ ដុល្លារ
  • ថ្លៃសេវាបិទគណនីមុនកំណត់ (<៣ខែ)៖ ២០ ដុល្លារ
អត្រាការប្រាក់
  • គណនីចរន្ត៖ ០.២៥% (សមតុល្យ >១០០០ ដុល្លារ)
  • គណនីសន្សំ៖ ០.៧៥% (សមតុល្យ>១០០ ដុល្លារ)
សមតុល្យឥណទាន
  • ទឹកប្រាក់បើកគណនី៖ ១០០ ដុល្លារ
  • សមតុល្យគណនីអប្បបរមា៖ ១០០០ ដុល្លារ។
កាតវីសាអន្តរជាតិ
  • ទឹកប្រាក់កំណត់ដកប្រចាំថ្ងៃពីម៉ាស៊ីនអេធីអ៉ឹម៖
    • ម៉ាស៊ីនអេធីអឹម ធនាគារ ប្រេដ៖ ២០០០ ដុល្លារ/ថ្ងៃ
    • បណ្តាម៉ាស៊ីនអេធីអឹមធនាគារក្នុងស្រុក៖ ២០០០ ដុល្លារ/ថ្ងៃ ជាមួយថ្លៃសេវា ១ដុល្លារាល់ការដកប្រាក់ម្តង
    • បណ្តាម៉ាស៊ីនអេធីអឹមធនាគារអន្តរជាតិ៖ ២០០០ ដុល្លារ/ថ្ងៃ ជាមួយថ្លៃសេវា ១% និង ៣ដុល្លារបន្ថែមទៀតរាល់ការដកប្រាក់ម្តង។
    • កំណត់ខ្ទង់ចំណាយជាសកល៖ ២០​ ០០០ ដុល្លារ
  • កំណត់ខ្ទង់ចំណាយតាមរយៈប្រើកាត
    • ប្រចាំថ្ងៃ៖ ១០ ០០០ ដុល្លារ
    • ប្រចាំខែ៖ ២០ ០០០ ដុល្លារ
    • សម្រាប់ប្រតិបត្តិការសាច់ប្រាក់ ខុសពីរូបិយប័ណ្ណដុល្លារអាមេរិក៖ +២.៥% សម្រាប់សេវាប្តូរប្រាក់
  • កំណត់ការចាយសាច់ប្រាក់ជាមុន
    • ការចំណាយប្រចាំថ្ងៃតាមរយៈម៉ាស៊ីនឆូតកាតរបស់ធនាគារ ប្រេដ៖ ២០០០ដុល្លារ
    • ការចំណាយប្រចាំថ្ងៃតាមរយៈម៉ាស៊ីនឆូតកាតរបស់ធនាគារក្នុងស្រុក៖ ២០០០ដុល្លារ (ថ្លៃសេវា ១% - ឬ យ៉ាងតិច ៥ ដុល្លារ)
    • បណ្តាម៉ាស៊ីនអេធីអឹមធនាគារអន្តរជាតិ៖ ២០០០ ដុល្លារ/ថ្ងៃ (ជាមួយថ្លៃសេវា ១% - យ៉ាងតិច ៥ ដុល្លារ)
    • ការចំណាយជាសកល៖ ២០ ០០០ ដុល្លារ
សេវាការផ្ញើប្រាក់
  • ផ្ញើប្រាក់រវាងគណនីធនាគារ ប្រេដ៖ ០ ដុល្លារ
  • ផ្ញើប្រាក់ក្នុងស្រុក៖ ០ ដុល្លារតាមរយៈសេវាធនាគារលើអ៊ីនធើណិត ឬកម្មវិធីលើទូរសព្ទ
  • ផ្ញើទៅក្រៅប្រទេស៖ ២ ដុល្លារ
  • ធនាគារ ប្រេដ (បារាំង)៖
    • ផ្ញើចូល ០ ដុល្លារ
    • ផ្ញើចេញ ០.០៥%
    • ថ្លៃសេវាផ្ញើតាម SWIFT ១០ ដុល្លារ
    • ថ្លៃសេវា OUR ២៥ ដុល្លារ
    • ថ្លៃសេវាអប្បមរមា ៥ ដុល្លារ
  • ពីអ៊ឺរ៉ុប៖
    • ផ្ញើចូល​ ០ ដុល្លារ
    • ផ្ញើចេញ ០.១៥%
    • ថ្លៃសេវាផ្ញើតាម SWIFT ១០ ដុល្លារ
    • ថ្លៃសេវា OUR ២៥ ដុល្លារ
    • ថ្លៃសេវាអប្បមរមា ៥ ដុល្លារ
  • ការផ្ញើប្រាក់ដទៃទៀត៖
    • ផ្ញើចូល ០ ដុល្លារ
    • ផ្ញើចេញ ០.១៥%
    • ថ្លៃសេវាផ្ញើតាម SWIFT ១៥ ដុល្លារ
    • ថ្លៃសេវា OUR ២៥ ដុល្លារ
    • ថ្លៃសេវាអប្បមរមា ១០ ដុល្លារ
សូមចំំណាំំ: កម្រៃរ៉ាប់់រង OUR នឹងត្រូវគិតបន្ថែមពីលើកម្រៃជើងសា និងកម្រៃប្រព័័ន្ធ (SWIFT/Cable fee)។

ការបញ្ជាកាត់ចេញដោយស្វ័យប្រវត្តិ
  • ផ្ញើប្រាក់រវាងគណនីធនាគារ ប្រេដ៖ ០ ដុល្លារ
  • ផ្ញើក្នុងស្រុក (OTC)៖ ២ ដុល្លារ
  • ផ្ញើក្នុងស្រុក (តាមសេវាធនាគារលើអ៊ីនធើណិត ឬកម្មវិធីលើទូរសព្ទ)៖ ១ ដុល្លារ
  • ថ្លៃសេវាក្នុងករណីសមតុល្យមិនគ្រប់គ្រាន់៖ ៥ ដុល្លារ
មូលប្បទានប័ត្រ
  • ស្នើសៀវភៅមូលប្បទានប័ត្រ៖
    • ៥ ដុល្លារ - ២៥ មូលប្បទានប័ត្រ (សន្លឹក)
    • ១០ ដុល្លារ - ៥0 មូលប្បទានប័ត្រ (សន្លឹក)
    • មូលប្បទានប័ត្របញ្ជាក់ដោយធនាគារ៖ ៥ ដុល្លារ
  • មូលប្បទានប័ត្រធនាគារជាតិ នៃ កម្ពុជា៖
    • ថ្លៃចេញមូលប្បទានប័ត្រ ១០ ដុល្លារ
    • ការលុបចោល ៥ ដុល្លារ
    • ការជំនួស ៥ ដុល្លារ
  • មូលប្បទានប័ត្រធនាគារ ប្រេដ៖
    • ថ្លៃចេញមូលប្បទានប័ត្រ ១០ ដុល្លារ
    • ការលុបចោល ៥ ដុល្លារ
    • ការជំនួស ៥ ដុល្លារ
  • លិខិតធានារបស់ធនាគារ៖
    • ថ្លៃចេញលិខិតបញ្ជាក់ ៣០ ដុល្លារ
    • ការលុបចោល ១៥ ដុល្លារ
    • ការជំនួស ១៥ ដុល្លារ
  • ដាក់មូលប្បទានប័ត្រ៖
    • មូលប្បទានប័ត្រធនាគារ ប្រេដ ០ ដុល្លារ
    • ​​​មូលប្បទានប័ត្រធនាគារក្នុងស្រុក ០ ដុល្លារ
    • ធនាគារក្នុងប្រទេសបារាំង ៥ ដុល្លារ - អាស្រ័យលើទឹកប្រាក់ជាក់ស្តែង
      • - ៧អ៊ឺរ៉ូ ត្រូវបានកាត់ទុកអាស្រ័យលើការ ព្រមព្រៀង
    • ការចេញមូលប្បទានប័ត្រមិនគ្រប់លក្ខខណ្ឌ៖
      • ក្រៅប្រទេស ៣០ ដុល្លារ
      • ក្នុងប្រទេស ០ ដុល្លារ
    • បដិសេធមូលប្បទានប័ត្រ៖ ១០ ដុល្លារ
ថ្លៃសេវាទូដែកប្រចាំឆ្នាំ
  • ៥ ស.ម - ១២០ ដុល្លារ
  • ៧.៥ ស.ម - ១៨០ ដុល្លារ
  • ១២.៥​ ស.ម - ៣០០ ដុល្លារ
  • ១៧.៥ ស.ម - ៤២០ ដុល្លារ
  • ៣០ ស.ម - ៧២០ ដុល្លារ
លក្ខខណ្ឌបើកគណនី
  • អ្នកស្នើត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។
  • រាល់គណនីចាំបាច់ត្រូវមានអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន។

ចង់ស្វែងយល់បន្ថែមអំពីកញ្ចប់គណនី World? យើងខ្ញុំនឹងទំនាក់ទំនងទៅលោកអ្នក។

ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការផ្តើមដំណើរការបើកគណនីជូនលោកអ្នកថ្ងៃនេះ។

សេចក្តីជូនដំណឹងដល់អតិថិជន

ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមចេញសេចក្តីប្រកាសអំពីការក្លែងបន្លំជាបន្ទាន់

ធនាគារ ប្រេដ ប៊ែង ខេមបូឌា នាពេលថ្មីៗនេះបានទទួលដំណឹងអំពីករណីដែលមានជនបោកប្រាស់បានធ្វើការប្រើប្រាស់រូបភាពសាខាបាត់ដំបងរបស់ធនាគារយើងខ្ញុំជាមួយនឹងការកែប្រែស្លាកយីហោ និងឈ្មោះរបស់ធនាគារយើងខ្ញុំ ដើម្បីប៉ុនប៉ងបោកប្រាស់អតិថិជនដែលមិនបានដឹងព័ត៌មាន។

សូមបញ្ជាក់ថាធនាគារ ប្រេដ ប៊ែង ខេមបូឌា មិនមានការពាក់ព័ន្ធជាមួយស្ថាប័នដែលហៅខ្លួនឯងថា ‘ធនាគារ BAB’ ឬ ‘BAB Loan’ ហើយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ មិនមែនជាធនាគារដែលមានអាជ្ញាប័ណ្ណនោះទេ។

ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានសាខាតែមួយគត់ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងនៅផ្ទះលេខ 36 & 37 ផ្លូវលេខ 1 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រសិនបើអតិថិជនណាមួយបានឃើញភស្តុតាងនៃជនក្លែងបន្លំដែលប៉ុនប៉ងប្រើប្រាស់រូបថត ឬស្លាកយីហោរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមលោកអ្នករាយការណ៍ជាបន្ទាន់ទៅកាន់ធនាគារ និងអាជ្ញាធរមានសមត្ថកិច្ច។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះស្ថាប័ន ឬបុគ្គលណាដែលប្រើប្រាស់រូបភាព និង អត្តសញ្ញាណម៉ាករបស់ធនាគារដោយគ្មានការអនុញ្ញាត។

យើងខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងយល់ដឹងពីការបោកប្រាស់ដែលអាចនឹងកើតឡើង ព្រមទាំងរាយការណ៍ពីប្រភពគួរឲ្យសង្ស័យណាមួយជាបន្ទាន់។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងមិនទទួលខុសត្រូវចំពោះរាល់សកម្មភាដែលធ្វើឡើងដោយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ ឬការខាតបង់ណាមួយដែលបង្កឡើងដោយបុគ្គល ឬស្ថាប័នណាមួយ ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មទាំងនេះឡើយ។

សូមអរគុណ!