សេវាទូទាត់​ប្រាក់ - BRED Bank Cambodia

ជ្រើសរើសកញ្ចប់សេវាទូទាត់ដ៏ទូលំទូលាយរបស់យើងខ្ញុំ

ជ្រើសរើសកញ្ចប់សេវាទូទាត់ដ៏ទូលំទូលាយរបស់យើងខ្ញុំ

ផ្ដល់សេវាទូទាត់ប្រតិបត្តិការជូនអតិថិជនឈានមុខគេ 

សព្វថ្ងៃនេះ សេវាទូទាត់ប្រាក់កំពុងមានភាពផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ បច្ចេកវិជ្ជាថ្មីៗ រួមមានប្រព័ន្ធកូដ KHQR របស់ធនាគារជាតិនៃកម្ពុជា បានផ្លាស់ប្តូររបៀបដែលពួកយើងទាំងអស់គ្នាទូទាត់ប្រាក់សម្រាប់ទំនិញ និងសេវាកម្ម។ នៅទូទាំងពិភពលោក ប្រតិបត្តិការភ្លាមៗតាមប្រព័ន្ធអេឡិចត្រូនិកកំពុងកាត់បន្ថយតម្រូវការសាច់ប្រាក់។

ម៉ាស៊ីនឆូតកាត POS ដ៏ទំនើ

អ្នកត្រូវប្រាកដថាអ្នកបានប្រើប្រព័ន្ធ POS របស់ធនាគារ ប្រេដ ដែលទំនើបចុងក្រោយបង្អស់។ អេក្រង់ touchscreen ដ៏ទំនើបរបស់យើងខ្ញុំប្រើបានជាមួយកម្មវិធី Apple, Google និង Samsung Pay ក៏ដូចជាប្រតិបត្តិការតាមកាត VISA, Mastercard និង Union Pay ដែលផ្ដល់ជូនបទពិសោធដ៏ពេញលេញមួយសម្រាប់អតិថិជនរបស់អ្នក និងបង្កើនឱកាសក្នុងការលក់របស់អ្នក។

កូដ KHQR មានរួចជាស្រេច

យើងខ្ញុំក៏ជាផ្នែកមួយនៃប្រព័ន្ធ KHQR ផងដែរ ដែលផ្តល់ជូនអ្នក និងអតិថិជនរបស់អ្នកនូវជម្រើសទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចដ៏មានសុវត្ថិភាព និងងាយស្រួល ក៏ដូចជាការទូទាត់ភ្លាមៗដោយមិនចាំបាច់សាច់ប្រាក់ជារូបិយប័ណ្ណដុល្លារ ឬខ្មែររៀល។

ការប្រើប្រាស់ដោយឥតគិតថ្លៃ គ្មានថ្លៃសេវាប្រចាំឆ្នាំ

យើងខ្ញុំ​នឹង​ផ្ដល់ជូន​ឧបករណ៍ផ្សព្វផ្សាយចំពោះវិធីទូទាត់ទាំងអស់​​ដែល​អ្នក​ត្រូវ​ការ​ដោយ​មិន​គិតថ្លៃ ហើយ​មិន​គិតថ្លៃ​ប្រចាំឆ្នាំក្នុងការ​ក្លាយជា​អាជីវកររបស់​ធនាគារ ប្រេដ ។ យើងខ្ញុំផ្តល់ជូននូវថ្លៃសេវាប្រតិបត្តិការដ៏សមរម្យផងដែរ ហើយយើងខ្ញុំមានផ្តល់សេវាកម្មជាច្រើនផ្សេងទៀត (ដូចជាការប្រមូលសាច់ប្រាក់ដោយសុវត្ថិភាព) ដែលត្រូវបានរៀបចំតាមតម្រូវការរបស់អ្នក។

ប្រូម៉ូសិនជាប្រចាំ

យើងខ្ញុំក៏មានប្រូម៉ូសិនជាប្រចាំដើម្បីជួយជម្រុញពាណិជ្ជកម្មសម្រាប់អាជីវកររបស់យើងខ្ញុំ។ ឧទាហរណ៍ នៅពេលដែល ដាក់ដំណើរការកូដ KHQR យើងខ្ញុំបានធ្វើប្រូម៉ូសិនរយៈពេលបីខែ ដែលផ្តល់រង្វាន់ដ៏អស្ចារ្យសម្រាប់អតិថិជន និងដៃគូអាជីវកររបស់យើងខ្ញុំផងដែរ។

ចង់ស្វែងយល់បន្ថែមអំពីសេវាសម្រាប់អាជីវកររបស់យើងខ្ញុំ?  

គ្រាន់តែទូរសព្ទមកយើងខ្ញុំដោយចុចប៊ូតុងខាងក្រោម ឬសូមទំនាក់ទំនងទៅប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ

ពួកគាត់រីករាយនឹងជួយលោកអ្នក! 

ទូរសព្ទមកយេីងខ្ញុំ

ជាប់រវល់? យើងខ្ញុំនឹងទាក់ទងនៅពេលក្រោយ។

ដើម្បីស្វែងយល់អំពីប្រព័ន្ធម៉ាស៊ីនទូទាត់ទំនើបចុងក្រោយរបស់យើងខ្ញុំ សូមពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ ឬបំពេញព័ត៌មានស្នើការទាក់ទងត្រឡប់ទៅវិញនៅថ្ងៃនេះ។