Choose your Platinum Lifestyle annual benefit
With your Platinum Lifestyle package you can choose a fabulous annual benefit. Take a look at the offers below and, when you’ve made your choice, ask your Relationship Manager to organise it for you!
City Breaks

សណ្ឋាគារ Raffle ភ្នំពេញ
រីករាយការស្នាក់នៅរយៈពេលមួយយប់នៅបន្ទប់ Raffle Personality Suite ជាមួយជម្រើសមុខម្ហូបប្រាំមុខសម្រាប់អាហារពេលល្ងាច និងអាហារពេលព្រឹកជាមួយស្រាសាំប៉ាញសម្រាប់មនុស្សពីរនាក់។

សណ្ឋាគារ Rosewood Phnom Penh
រីករាយនារាត្រីដ៏ប្រណីតរយៈពេលមួយយប់សម្រាប់មនុស្សពីរនាក់ក្នុងបន្ទប់ Premier River រួមនឹងអាហារពេលព្រឹកនៅ Brasserie Louis។ បន្ទាប់មកលោកអ្នកអាចបន្ធូរភាពតានតឹង រំសាយអារម្មណ៍ជាមួយសេវាស៉្បារយៈពេល ១ម៉ោងនៅ Sense Rosewood Spa។

សណ្ឋាគារ សូហ្វីតែល សៀមរាប ហ្គោល និងស្ប៉ារីសត
រីករាយការសម្រាកលំហែនៅរីហ្សតដ៏ប្រណីតជាមួយការស្នាក់នៅរយៈពេលពីរយប់ក្នុងបន្ទប់ដ៏មានផាសុកភាពជាមួយការបម្រើអាហារថ្ងៃត្រង់ ឬពេលល្ងាច ៣ឈុត ការបញ្ចុះតម្លៃលើសេវាស៉្បា និងជម្រើសនាំកុមារម្នាក់ដែលមានអាយុក្រោម 12 ឆ្នាំ។

សណ្ឋាគារ Shinta Mani អង្គរ
សម្រាកលំហែរយៈពេលពីរយប់សម្រាប់មនុស្សពីរនាក់នៅក្នុងបន្ទប់ពិសេសជាមួយអាហារពេលល្ងាច និងអាហារពេលព្រឹក រួមទាំងការម៉ាស្សាជើងនៅក្បែរអាងទឹក។

The Bale រីសត
ស្នាក់នៅរយៈពេលពីរយប់សម្រាប់មនុស្សពីរនាក់នៅ Courtyard Suite រួមនឹងអាហារពេលព្រឹក និងថ្ងៃត្រង់មួយពេល ឬជ្រើសរើសការសម្រាកលំហែរយៈពេលមួយយប់នៅ Riverfront Suite ជាមួយអាហារពេលល្ងាចបែបឯកជនសម្រាប់់ពីរនាក់ និងអាហារពេលព្រឹក។

សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា
រីករាយជាមួយការស្នាក់នៅចំនួនមួយយប់សម្រាប់មនុស្សពីរនាក់នៅក្នុងបន្ទប់ Superior ដ៏ប្រណិត រួមទាំងអាហារពេលព្រឹកឥតគិតថ្លៃ ព្រមទាំងមានជម្រើសអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចសម្រាប់លោកអ្នក។

សណ្ឋាគារ ខតថ៏យ៉ាត បាយ ម៉ារីយ៉ត ភ្នំពេញ
រីករាយជាមួយការស្នាក់នៅរយៈពេលមួយយប់នៅបន្ទប់ Premium Corner ដ៏ប្រណិតសម្រាប់ពីរនាក់ រួមមានអាហារពេលព្រឹក អាហារពេលថ្ងៃបែបអាស៊ី និងអាហារពេលល្ងាចបែបអឺរ៉ុប ជាមួយកាហ្វេ តែ ឬទឹកផ្លែឈើ និងកន្លែងទទួលភ្ញៀវ ឬលោកអ្នកក៏អាចជ្រើសរើសការស្នាក់នៅរយៈពេលពីរយប់នៅបន្ទប់ Deluxe King ដ៏ប្រណិតសម្រាប់ពីរនាក់ជាមួយអាហារពេលព្រឹកផងដែរ។
Beach Breaks

សណ្ឋាគារ ឯករាជ្យ (ព្រះសីហនុ)
សម្រាកលំហែរយៈពេលពីរយប់សម្រាប់មនុស្សពីរនាក់ជាមួយការផ្តល់ជូនអាហារពេលល្ងាចពីរពេល។

La Passion កោះរ៉ុងសន្លឹម
សម្រាកលំហែរយៈពេលពីរយប់ (ផ្តល់ជូនអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច) រួមនឹងសេវាទូកទៅទទួល និងជូនត្រឡប់មកវិញ។

Royal Sand (កោះរ៉ុង)
រីករាយការសម្រាកលំហែរយៈពេលមួយយប់នៅ Ocean View Villa ជាមួយនឹងការផ្តល់ជូនអាហារពេលព្រឹកសម្រាប់ពីរនាក់ សេវាឥតគិតថ្លៃ (ទូកទៅទទួល-ជូនត្រឡប់ទៅវិញ ការជិះទូកកាយ៉ាក់ និងមុជទឹកមើលផ្កាថ្ម) និងការបញ្ចុះតម្លៃ ១៥% លើសេវាស្ប៉ា។

Knai Bang Chatt រីសត
រីករាយជាមួយការសម្រាកលំហែរយៈពេលពីរយប់សម្រាប់មនុស្សពីរនាក់ រួមនឹងការផ្តល់ជូនអាហារពេលព្រឹក។

Eden Beach Resort កោះរ៉ុងសន្លឹម (Palace Gate)
រីករាយដំណើរកម្សាន្តរយៈពេលពីរយប់សម្រាប់មនុស្សពីរនាក់រួមនឹងភេសជ្ជៈស្វាគមន៍ អាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ការម៉ាស្សា ការជិះទូកកម្សាន្តរយៈពេលមួយថ្ងៃ និងសេវាទូកទៅទទួល និងជូនត្រឡប់មកវិញ។
Nature Breaks

Veranda រីសត
សម្រាកលំហែរយៈពេលពីរយប់សម្រាប់មនុស្សពីរនាក់ រួមនឹងអាហារពេលព្រឹក។

Amber Kampot
កក់ការស្នាក់នៅរយៈពេលមួយយប់សម្រាប់មនុស្សពីរនាក់នៅវីឡាបែបឯកជន រួមជាមួយជម្រើសអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច និងការម៉ាស្សាប្រេងក្រអូបសម្រាប់មនុស្សពីរនាក់។

ទ្រីឡាញ អឺបេន រីហ្សត
ស្នាក់នៅបន្ទប់ Junior Suit ដ៏ប្រណិត
រយៈពេលពីរយប់រួមនឹងអាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់ ជាមួយភេសជ្ជៈ កន្សែងត្រជាក់ ស្វាគមន៍លោកអ្នក ព្រមទាំងផ្លែឈើនៅក្នុងបន្ទប់ ក៏ដូចជាទទួលបានប័ណ្ណបញ្ជារទិញតម្លៃ ៥០ ដុល្លារ សម្រាប់
ភោជនីយដ្ឋាន និងភេសជ្ជៈផងដែរ។

Farm House Smiling Gecko
រីករាយការសម្រាកលំហែរយៈពេលមួយយប់សម្រាប់មនុស្សពីរនាក់ រួមនឹងសេវាម៉ាស្សា មុខម្ហូប ៣មុខសម្រាប់អាហារពេលថ្ងៃត្រង់ និងល្ងាច។
Fine Dining

Topaz Ballroom
រីករាយជាមួយឈុតអាហារលំដាប់ផ្កាយ Michelin Star សម្រាប់អាហារថ្ងៃត្រង់ ឬពេលល្ងាច រួមនឹងស្រាក្រហម សម្រាប់មនុស្សពីរនាក់។

សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា
ទទួលយកបទពិសោធន៍អាហារគ្រឿងសមុទ្រពិសេសក្នុងពេលរាត្រីនាចុងសប្តាហ៍ ឬអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន Do Forni ឬ La Couple។