ស្កេន ហើយឈ្នះរង្វាន់! ជាមួយ KHQR របស់ធនាគារ ប្រេដ - BRED Bank Cambodia

ស្កេន ហើយឈ្នះរង្វាន់! ជាមួយ KHQR របស់ធនាគារ ប្រេដ

ស្កេន ហើយឈ្នះរង្វាន់! ជាមួយ KHQR របស់ធនាគារ ប្រេដ

ដើម្បីអបអរការដាក់ឲ្យប្រើប្រាស់មុខងារ KHQR ថ្មីរបស់កម្មវិធីទូរសព្ទ BRED Bank Connect យើងខ្ញុំនឹងផ្ដល់រង្វាន់ដ៏សន្ធឹកសន្ធាប់ជាច្រើនជូនលោកអ្នក រួមមានទាំងទូរសព្ទដ៏ទំនើប Apple iPhone 14 Pro Max!

សូមកុំភ្លេចសួររក KHQR របស់ធនាគារ ប្រេដ

សូមចង់ចាំថាលោកអ្នកនឹងទទួលបានឆ្នោតផ្សងសំណាង 2 សន្លឹក រាល់ការស្កេនកូដ KHQR របស់ធនាគារ ប្រេដ ដូច្នេះសូមសាកសួរម្ចាស់ហាងដើម្បីរកកូដរបស់ធនាគារ ប្រេដ!
សូមចូលមើលលក្ខខណ្ឌនៅទីនេះ

សេចក្តីជូនដំណឹងដល់អតិថិជន

ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមចេញសេចក្តីប្រកាសអំពីការក្លែងបន្លំជាបន្ទាន់

ធនាគារ ប្រេដ ប៊ែង ខេមបូឌា នាពេលថ្មីៗនេះបានទទួលដំណឹងអំពីករណីដែលមានជនបោកប្រាស់បានធ្វើការប្រើប្រាស់រូបភាពសាខាបាត់ដំបងរបស់ធនាគារយើងខ្ញុំជាមួយនឹងការកែប្រែស្លាកយីហោ និងឈ្មោះរបស់ធនាគារយើងខ្ញុំ ដើម្បីប៉ុនប៉ងបោកប្រាស់អតិថិជនដែលមិនបានដឹងព័ត៌មាន។

សូមបញ្ជាក់ថាធនាគារ ប្រេដ ប៊ែង ខេមបូឌា មិនមានការពាក់ព័ន្ធជាមួយស្ថាប័នដែលហៅខ្លួនឯងថា ‘ធនាគារ BAB’ ឬ ‘BAB Loan’ ហើយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ មិនមែនជាធនាគារដែលមានអាជ្ញាប័ណ្ណនោះទេ។

ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានសាខាតែមួយគត់ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងនៅផ្ទះលេខ 36 & 37 ផ្លូវលេខ 1 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រសិនបើអតិថិជនណាមួយបានឃើញភស្តុតាងនៃជនក្លែងបន្លំដែលប៉ុនប៉ងប្រើប្រាស់រូបថត ឬស្លាកយីហោរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមលោកអ្នករាយការណ៍ជាបន្ទាន់ទៅកាន់ធនាគារ និងអាជ្ញាធរមានសមត្ថកិច្ច។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះស្ថាប័ន ឬបុគ្គលណាដែលប្រើប្រាស់រូបភាព និង អត្តសញ្ញាណម៉ាករបស់ធនាគារដោយគ្មានការអនុញ្ញាត។

យើងខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងយល់ដឹងពីការបោកប្រាស់ដែលអាចនឹងកើតឡើង ព្រមទាំងរាយការណ៍ពីប្រភពគួរឲ្យសង្ស័យណាមួយជាបន្ទាន់។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងមិនទទួលខុសត្រូវចំពោះរាល់សកម្មភាដែលធ្វើឡើងដោយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ ឬការខាតបង់ណាមួយដែលបង្កឡើងដោយបុគ្គល ឬស្ថាប័នណាមួយ ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មទាំងនេះឡើយ។

សូមអរគុណ!