យកប្រតិបត្តិរបស់ក្រុមហ៊ុន BRED Group បានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជានាចុងខែធ្នូនេះ ដែលគាត់បានថ្លែងសុន្ទរកថាក្នុងមហាសន្និបាតបុគ្គលិក ក៏ដូចជាការជួបជាមួយអតិថិជន និងដៃគូសំខាន់ៗនៅក្នុងកម្មវិធីដ៏ពិសេសដែលប្រារព្ធឡើងដោយមានកិត្តិយសរបស់គាត់ផ្ទាល់។
លោក Klein មានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំរបស់ធនាគារនៅប្រទេសកម្ពុជានេះដោយផ្ទាល់” “សន្និបាតនេះដែរពិតជាមានន័យដ៏ជ្រាលជ្រៅដែលសំដៅលើការឆ្ពោះទៅមុខជាមួយគ្នា ហើយខ្ញុំពិតជាសូមអរគុណដល់ក្រុមការងារនៅក្នុងប្រទេសកម្ពុជាសម្រាប់ការប្ដេជ្ញាចិត្តរបស់ពួកគេ ដែល បាន ជួយដល់ក្រុមហ៊ុន បុត្រសម្ព័ន្ធ នៃប្រ ទេស កម្ពុជា របស់ យើង ក្នុងការពង្រីកសក្តានុពលយ៉ាងឆាប់រហ័ស » ។
ការថ្លែងសុន្ទរកថាទៅកាន់បុគ្គលិករបស់ធនាគារជាង 300 នាក់នៅក្នុងសន្និបាតដ៏អស្ចារ្យមួយដែលបានប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលក្នុងនោះលោក Klein បានកោតសរសើរចំពោះសមិទ្ធិផលរបស់ក្រុមការងារចំពោះការអភិវឌ្ឍធនាគារ ដែលឥឡូវនេះធនាគារមានសាខាដល់ទៅ 15 នៅក្នុងប្រទេសស និងមានលើសពីនេះទៀតក្នុងពេលឆាប់ៗ។
លោក Klein ដែលជាថ្នាក់ដឹកនាំមួយរូបនៃក្រុមធនាគារប្រទេសបារាំង ក៏ជាអ្នកនិពន្ធដ៏ល្បីឈ្មោះ និងសាស្រ្តាចារ្យរងដែលមានឯកទេសខាងម៉ាក្រូសេដ្ឋកិច្ចនៅសាលាធុរកិច្ចឈានមុខគេមួយនៅអឺរ៉ុបបានមាន ប្រសាសន៍ថា “ដើម្បីបន្តដំណើរលើគន្លងនៃភាពរីកចម្រើននេះ ធនាគារ ប្រេដ ខេមបូឌា មានគោលបំណងពង្រឹងទំនាក់ទំនងអតិថិជនរបស់ខ្លួន ដោយអនុវត្តតាមគោលការណ៍គំរូនៃការផ្ដល់ប្រឹក្សាទៅកាន់អតិថិជនឲ្យបាន 100% ទៅតាមក្រុមហ៊ុន BRED Group ។
ផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក Klein នោះគឺលោកបានធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធីពិសេស Soirée Prestige ដែលបានប្រារព្ធឡើងនៅសណ្ឋាគាររ៉ាហ្វិលឡឺរ៉ូយ៉ាល់ ដោយមានការចូលរួមពីភ្ញៀវកិត្តិយស ពិសេសៗជាច្រើនរូបមកពីគ្រប់វិស័យអាជីវកម្ម និងធនាគារនានា។