បុរី ប៉េង ហួត និង ធនាគារ ប្រេដ ប៊ែង សហការគ្នា ផ្តល់ជូនកម្ចីលំនៅដ្ឋានជាមួយអត្រាការប្រាក់ដ៏ពិសេសមិនធ្លាប់មាន - BRED Bank Cambodia

បុរី ប៉េង ហួត និង ធនាគារ ប្រេដ ប៊ែង សហការគ្នា ផ្តល់ជូនកម្ចីលំនៅដ្ឋានជាមួយអត្រាការប្រាក់ដ៏ពិសេសមិនធ្លាប់មាន

បន្ទាប់ពីបានសហការគ្នាយ៉ាងស្អិតរមួតរយៈពេល 5ឆ្នាំ ក្នុងការផ្តល់កម្ចីលំនៅដ្ឋានដ៏សមរម្យ សម្រាប់អតិថិជន កន្លងមកនេះ។ បុរី ប៉េង ហួត និងធនាគារប្រេដ ប៊ែង បានរៀបចំកម្មវិធីចុះហត្ថលេខា លើភាពជាដៃគូ ក្នុងការផ្តល់កម្ចីលំនៅដ្ឋាន លើអត្រាការប្រាក់ចាប់ពី6% ទំហំកម្ចី 70% រយៈពេលរហូតដល់20ឆ្នាំ លើគេហដ្ឋានកំពុងសាងសង់។

កម្មវិធីនេះ បានរៀបចំឡើងកាលពីព្រឹក ថ្ងៃទី20 ខែឧសភា ឆ្នាំ2022 នាការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម របស់បុរី ប៉េង ហួត ចំងាយ5នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ) ដោយមានការចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រង នៃបុរី ប៉េង ហួត និងធនាគារប្រេដ ប៊ែង។

ការចុះហត្ថលេខាភាពជាដៃគូមួយនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង បុរី ប៉េង ហួត និង ធនាគារ ប្រេដ ប៊ែង ឲ្យកាន់តែល្អប្រសើរនិងស្អិតរមួតបន្ថែមមួយកម្រិតទៀត ក្នុងការផ្ដល់ជូនឥណទាន ជាមួយនឹងអត្រាការប្រាក់ពិសេស ដល់អតិថិជនដែលមានបំណងវិនិយោគ និង ទិញគេហដ្ឋានសម្រាប់ការរស់នៅ ក្នុងគម្រោងអភិវឌ្ឍទាំងអស់របស់ បុរី ប៉េង ហួត។ តាមរយៈភាពជាដៃគូនេះ សម្រាប់អតិថិជនទាំងអស់របស់បុរី ប៉េង ហួត នឹងទទួលបានទាំងលើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់។

នៅក្នុងពិធីចុះហត្ថលេខានេះលោកស្រី ភី សុវឌ្ឍនា ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារ នៃបុរី ប៉េង ហួត មានប្រសាសន៍យ៉ាងដូច្នេះថា៖” ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និងធនាគារ ប្រេដ ក្នុងការផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងជូនដល់អតិថិជនរបស់បុរី ប៉េង ហួត ឱ្យទទួលបានផ្ទះតាមក្ដីប្រាថ្នាកាន់តែឆាប់រហ័ស ជាមួយអត្រាការប្រាក់ចាប់ពី 6% ឡើងទៅ សម្រាប់គេហដ្ឋានកំពុងសាងសង់ រួមជាមួយទំហំកម្ចីរហូតដល់ 70% រីឯរយៈពេលកម្ចីរហូតដល់ 20ឆ្នាំ”។ លោកស្រីបន្តទៀតថា៖ “កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ នឹងនៅតែបន្តជិតស្និទ្ធបន្ថែមទៀតដើម្បីចូលរួមសម្រេចក្ដីស្រមៃរបស់អតិថិជនរបស់យើងក្នុងការទទួលបានការផ្ទះដ៏កក់ក្តៅនិង មានផាសុកភាព ជាមួយជម្រើសបង់ប្រាក់កាន់តែច្រើន និងកាន់តែងាយស្រួលជាងមុន”។

លោក មិន សុផា នាយករងប្រតិបត្តិ នៃធនាគារប្រេដ ប៊ែង (ខេមបូឌា) ក៏មានប្រសាសន៍ដែរថា៖ “ព្រឹត្តិការណ៍ប្រារព្ធខួប 5ឆ្នាំ នៃភាពជាដៃគូរវាងធនាគារ ប្រេដ ប៊ែង (ខេមបូឌា) និងក្រុមហ៊ុន បុរី ប៉េង ហួត ថ្ងៃនេះ ជាតឹកតាង នៃភាពរីកចម្រើននិងវិវឌ្ឍនៃភាពជាដៃគូ ដែលពិតជាធ្វើឱ្យយើង ទាំងពីរពេញចិត្ត និងរីករាយយ៉ាងខ្លាំង”។ លោកក៏បានបន្ថែមទៀតថា៖ ធនាគារ ប្រេដ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយ នៃសន្ទុះនៃភាពរីកចម្រើនរបស់បុរី ប៉េង ហួត ដែលគ្រប់គ្នាបានឃើញ ពិតជាមិននឹកស្មានដល់។ ជាមួយនឹងជម្រើសផ្ទះដ៏ស្រស់ស្អាតពោរពេញដោយសុភមង្គលនៅ បុរី ប៉េង ហួត រួមនឹងការផ្តល់ជូនការប្រាក់ពិសេសពីធនាគារ ប្រេដ នូវការប្រាក់ពិសេសទាបចាប់ពី ៦% នេះ យើងខ្ញុំសង្ឃឹមថា វានឹងបង្កើនលទ្ធភាពដើម្បីបង្កើតក្តីសុបិនឲ្យក្លាយជា ការពិតដល់អតិថិជនរបស់យើងទាំងពីរ។”

ក្រោយពីការចុះហត្ថលេខានេះតទៅ អតិថិជន ទាំងអស់អាចធ្វើការស្នើសុំឥណទានគេហដ្ឋានពីធនាគារ ប្រេដ ប៊ែង នឹងទទួលបានការផ្ដល់ជូននៅទំហំឥណទានរួមទាំងអត្រាការប្រាក់ដ៏ពិសេសមិនធ្លាប់មាន ជាមួយនឹងការអនុម័តយ៉ាងឆាប់រហ័ស ដើម្បីទទួលបានគេហដ្ឋានក្នុងក្តីស្រមៃរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕

More Press Releases

ធនាគារ ប្រេដ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ពីគម្រោងអភិវឌ្ឍនផ្ទះអាជីវកម្មជាមួយបុរី ចន្ទគិរី 

Date Published: កុម្ភៈ 27, 2024

Read More

នាយកគ្រប់គ្រងបណ្តាញសាខាថ្មីគាំទ្រយុទ្ធសាស្រ្ដជោគជ័យ របស់ធនាគារ ប្រេដ  

Date Published: ធ្នូ 11, 2023

Read More

ធនាគារ ប្រេដ សូមប្រកាសភាពជាដៃគូរបស់មន្ទីរព្យាបាលធ្មេញ សូក្រាត 

Date Published: តុលា 9, 2023

Read More