BRED Business Connect - BRED Bank Cambodia

ធនាគារដ៏ល្អជាងគេសម្រាប់អាជីវកម្មនាពេលនេះកាន់តែល្អប្រសើរ

ធនាគារដ៏ល្អជាងគេសម្រាប់អាជីវកម្មនាពេលនេះកាន់តែល្អប្រសើរ

ធនាគារគួរជាទីទុកចិត្តរបស់លោកអ្នកតាមរយៈសេវាធនាគារតាមប្រព័ន្ធអ៊ីនធើណិតដ៏ទំនើបរបស់យើងខ្ញុំ

ខណៈពេលដែលយើងផ្ដល់តម្លៃលើការទំនាក់ទំនងអាជីវកម្មដោយការជួបផ្ទាល់ក្ដី យើងក៏នៅបន្តផ្ដល់តម្លៃលើភាពងាយស្រួលនៃសេវាធនាគារតាមប្រព័ន្ធអ៊ីនធើណិតផងដែរ។ ដូចនេះហើយទើបយើងខ្ញុំសូមណែនាំកម្មវិធី BRED Business Connect ជាប្រព័ន្ធឌីជីថលដ៏ល្អឥតខ្ចោះដែលលោកអ្នកអា​ចដំឡើង ប្រើប្រាស់ និងអនុញ្ញាត្តិឲ្យអ្នកធ្វើប្រតិបត្តិការធនាគារបានយ៉ាងទូលំទូលាយដោយឥតគិតថ្លៃគ្រប់ពេលវេលាគ្រប់ទីកន្លែង។

លោកអ្នក និងក្រុមការងារដែលទទួលបានសិទ្ធិក្នុងការធ្វើប្រតិបត្តិការអាចធ្វើការពិនិត្យមើលសមតុល្យ និង របាយការណ៍ធនាគារ រួមទាំងការទូទាត់វិក្កយបត្រ និងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ផ្សេងៗទៀត (រួមទាំងប្រព័ន្ធ បាគង)។ លោកអ្នកក៏អាចធ្វើការស្នើសុំឥណទាន និងសេវាធនាគារជាច្រើនប្រភេទផ្សេងទៀត។

ស្វែងយល់បន្ថែមអំពីកម្មវិធី BRED Business Connect

ស្វែងយល់ពីកម្មវិធី BRED Business Connect ដែលផ្ដល់ភាពងាយស្រួល ប្រសិទ្ធភាព និង​សុវត្ថិភាពខ្ពស់ជូនលោកអ្នក ហើយពួកយើងនឹងផ្ដល់ជាវគ្គបណ្ដុះបណ្ដាលជូនលោកអ្នកនិងក្រុមការងាររបស់លោកអ្នកផងដែរអំពីរបៀបប្រើប្រាស់កម្មវិធី BRED Business Connect ។ ដើម្បីដំឡើង​កម្មវិធី BRED Business Connect សូមពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់អ្នកថ្ងៃនេះ ឬធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ +855 11 888 180

ជាប់រវល់? យើងខ្ញុំនឹងទាក់ទងទៅលោកអ្នកនៅពេលក្រោយ។

ដើម្បីស្វែងយល់អំពីសេវាធនាគារឌីជីថលអាជីវកម្មដ៏ទំនើបចុងក្រោយរបស់យើងខ្ញុំ សូមពិភាក្សាជាមួយ ​ប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ ឬបំពេញព័ត៌មានស្នើការទាក់ទងត្រឡប់ទៅវិញ។