ធនាគារ ប្រេដ បានប្រារព្ធទិវាវីរបុរសសង្គ្រោះជីវិត - BRED Bank Cambodia

ធនាគារ ប្រេដ បានប្រារព្ធទិវាវីរបុរសសង្គ្រោះជីវិត

ធនាគារ ប្រេដ ខេមបូឌា បានផ្ដល់ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមនូវជំនួយដ៏ពិតប្រាកដ នៅថ្ងៃទី29 ខែមីនា ឆ្នាំ2023 ដោយរៀបចំទិវាបរិច្ចាគឈាមរបស់បុគ្គលិកនៅការិយាល័យកណ្តាលរបស់ខ្លួនតាមបណ្តោយមហាវិថីព្រះនរោត្តម។

ធនាគារដែលមានបុគ្គលិកច្រើនជាង 350 នាក់នៅទូទាំងប្រទេសទទួលបានការបរិច្ចាគឈាមជាច្រើនពីបុគ្គលិកក្នុងកម្មវិធីបរិច្ចាគឈាមជាលើកដំបូងរបស់ខ្លួនក្រោមយុទ្ធនាការផ្សព្វផ្សាយមួយដែលលើកទឹកចិត្តឲ្យពួកគេ ‘ក្លាយជាវីរបុរសដើម្បីសង្គ្រោះជីវិត’ ។ 

នាយកប្រតិបត្តិនៃធនាគារ ប្រេដ ខេមបូឌា លោក Nicolas Hollanders បានមានប្រសាសន៍ថា “បុគ្គលិករបស់យើងខ្ញុំគឺជាមនុស្សល្អ ដែលនេះជាហេតុផលមួយដែលយើងខ្ញុំធ្វើការជាមួយពួកគេ” ។ លោកបានបន្តថា “យើងខ្ញុំបានដឹងថា ពួកគេនឹងអាចប្រឈមនឹងការប្រកួតប្រជែងនានា ហើយយើងខ្ញុំក៏ដឹងថាពួកគេនឹងរីករាយក្នុងការបរិច្ចាកឈាម ដែលជាការសុំជំនួយដោយមន្ទីរពេទ្យក្នុងប្រទេសកម្ពុជានេះផ្ទាល់”។

ទោះបីជាការបរិច្ចាកឈាមមានសុវត្ថិភាព និងងាយស្រួលក៏ដោយ អត្រានៃការបរិច្ចាគឈាមក្នុងព្រះរាជាណាចក្រកម្ពុជាមានកម្រិតទាបជាងគោលដៅកំណត់ដោយអង្គការសុខភាពពិភពលោក។

លោក Hollanders បានមានប្រសាសន៍បន្ថែមថា “យើងខ្ញុំពិតជារីករាយណាស់ដែលអាចរួមចំណែកជួយដល់សហគមន៍”។ លោកក៏បានមានប្រសាសន៍បន្ថែមទៀតថា “ក្រុមការងាររបស់ពួកយើងដែលបានចូលរួមបរិច្ចាកឈាមទាំងអស់សុទ្ធសឹងតែជាវីរបុរស។ ការបរិច្ចាកដ៏មានតម្លៃនេះសុទ្ធតែអាចជួយសង្រ្គោះជីវិតបាន ហើយយើងខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដែលបានផ្ដល់កន្លែងដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅថ្ងៃនេះ”។ 

More Press Releases

ធនាគារ ប្រេដ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ពីគម្រោងអភិវឌ្ឍនផ្ទះអាជីវកម្មជាមួយបុរី ចន្ទគិរី 

Date Published: កុម្ភៈ 27, 2024

Read More

នាយកគ្រប់គ្រងបណ្តាញសាខាថ្មីគាំទ្រយុទ្ធសាស្រ្ដជោគជ័យ របស់ធនាគារ ប្រេដ  

Date Published: ធ្នូ 11, 2023

Read More

ធនាគារ ប្រេដ សូមប្រកាសភាពជាដៃគូរបស់មន្ទីរព្យាបាលធ្មេញ សូក្រាត 

Date Published: តុលា 9, 2023

Read More